បាក់ពិដានជាន់ទី២៣អគារខុនដូ នៅជ្រោយចង្វា របួស៥នាក់ និងបាត់ខ្លួន២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 July, 2018 ក+ ក-

ភ្នំពេញ: អគារខុនដូ
Mekong view tower 6 បានបាក់ធ្លាក់ពិដានជាន់ទី២៣បណ្តាលអោយរងរបួស៥នាក់និងបាត់ខ្លួន២នាក់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរសៀលនិងដល់សមត្ថកិច្ចនៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នៅទីតាំងខុនដូខាងលើមានស្ថិត
នៅក្នុងភូមិទី២សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។ចំណែកអ្នករងរបួស
១.ជាង នឿន របួសជើង
២.ជាង ផាត របួសជើង
៣.ជាង រិទ្ធ របួសស្មា
៤.ស្រី លន ភេទស្រីរបួសស្មា
៥.ស្រី របួសកែងដៃ ។

តាមព៍ត៌មានអោយដឹងថាពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣។

ប្រជាពលរដ្ឋ​បាន​រឹះ​គន់​ផងដែរ​ដល់ ម្ចាស់ ម៉ៅការ​សំណង់​អគារ ខុន​ដូ Mekong view tower 6 បាក់​ប្លង់​សេ បណ្តាល​ឲ្យ កម្មករ​ស្លាប់​និង​របួស ភ្លាមៗ មិន​អនុញាតិ​ឲ្យ អ្នក​សារពត៌មាន ឬ​ខាង​ណា ចូលទៅ​ជិត​ឡើយ ដាក់បទបញ្ជា កងសន្តិសុខ​យាម​យ៉ាង​តឹងរឹង ព្យាយាម​លាក់កំបាំង​ពត៌មាន តាំងពី​ថ្ងៃ រហូតដល់​យប់ បន្ទាប់ពី វត្តមាន​អាជ្ញាធរ រាជធានី​ភ្នំពេញ ចុះទៅ​ជម្រុញ​ក្នុងការ​រុករក ប្រើប្រាស់​ពេលវេលា​ប្រមាណ​១០​ម៉ោង ទើប​រក​សាកសព​ជនរងគ្រោះ​ឃើញ ។​

តាាមជាងសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ពិដានជានទី២៣ ។លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ពិដានទៀតស្រាប់តែបណ្តាលអោយបាក់ទន្ទ្រាលធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួសនិបាត់ខ្លួន២នាក់ជាប់ក្រោមពិដាននោះតែម្តង។

តាមព័ត៌មានអោយដឹងថានៅវេលាល្ងាចនេះអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ខណះលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារបានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ។នៅវេលាម៉ោង៩យប់សពអ្នកបាត់ខ្លួនពុំទាន់រកឃើញនៅឡើ យ៕