ភ្នំពេញ ៖ នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតពីរថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋទាំង អស់ត្រូវរក្សាបរិយាសអព្យាក្រិត ដោយមិនត្រូវយកសម្ភារៈ និងថវិការដ្ឋយកទៅ បម្រើឲ្យការឃោសនាបោះឆ្នោតនោះឡើយ។ កងកម្លាំងប្រដាប់អាវុធត្រូវបង្ក លក្ខណៈងាយស្រួលដល់បណ្តាបក្សនយោបាយធ្វើសកម្មភាពនានាប្រកបដោយ ស្មើភាព និងតម្លាភាព។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺន៧ពាន់ មកពី២៥រោងចក្រ នៅស្រុកអង្គស្នួល ខេត្តកណ្តាលនៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើ នរំលឹកដល់មន្ត្រីដែលបម្រើការនៅក្នុងស្ថាប័នរដ្ឋទាំងអស់ មិនត្រូវយកសម្ភារៈ និងថវិការបស់រដ្ឋ ដើម្បីយកទៅបម្រើដល់ការឃោសនាបោះឆ្នោតរបស់គណ បក្សប្រជាជនជាដាច់ខាត។ ការក្រើនរំលឹករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នាពេលនេះ ធ្វើឡើងនៅមុនពីរថ្ងៃនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតដែលនឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា ដល់ទី២៧ កក្កដា ខាងមុខនេះ។ សម្តេចតេជោបានអំពាវ នាវឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវតែអព្យាក្រិតនៅក្នុងដំណាក់កាលនេះ ពិសេសការពារឲ្យខានតែបានចំពោះគ្រប់បក្សដែលចូលរួមការប្រកួតប្រជែងក្នុង ការបោះឆ្នោតឲ្យបានដូចៗគ្នា ដោយខិតខំសម្រួលបរិយាកាសឲ្យបានល្អ ដើម្បី ការប្រកួតប្រជែងដោយស្មើភាពចំពោះមុខប្រជាពលរដ្ឋ។
ពាក់ព័ន្ធទៅនឹងការបោះឆ្នោត សម្តេចតេជោ បានពន្យល់ប្រជាពលរដ្ឋកុំឲ្យមាន ការភ័នច្រលំចំពើបណ្ណព័ត៌មានដែល គ ជ ប បានផ្តល់ជូននោះ គឺមិនអាចយកធ្វើជា ឯកសារដើម្បីចូលរួមការបោះឆ្នោតបានទេ មានតែអត្តសញ្ញាណប័ណ្ណមួយគត់ដែ លអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតបាន។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលម្សិលម៉ិញគជបបានធ្វើការអំពាវនាវ ដល់បណ្តាបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយនីមួយ ត្រូវប្រកាន់ខ្ជាប់នូវជំហរចាស់ទុំខាងនយោបាយក្នុងការឃោសនាបោះឆ្នោតខាង មុខ។ លោក ឯម សូផាត សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានបញ្ជាក់ថា គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាច ហែរក្បួន ព្យុហយាត្រានៅរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ យ៉ាងច្រើនបំផុតបានចំនួន៤ដង នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតអាណតិ្តទី៦ ដែលមានរយះពេល២១ថ្ងៃ។ ក្នុងនោះដែរ គណបក្សនយោបាយទាំងអស់ មិនអាចហែរក្បូនរបស់ខ្លួន ឆ្លងកាត់ខេត្តផ្សេងបានឡើយ។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយទាំងអស់ ត្រូវចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ និងត្រូវឈប់សម្រាក នៅចន្លោះពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹក។
ចំពោះការឃោសនាដោយឧបករណ៍បំពងសំឡេងវិញ ត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល។ ចំពោះមន្ត្រីរាជការស៊ីវិល អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ មន្ត្រីតុលាការ អាចចូលរួមធ្វើសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ នៅក្រៅម៉ោងបាន ប៉ុន្តែមិនពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងឡើយ៕