ក្រសួងមហាផ្ទៃ អំពាវនាវ​ឱ្យកម្លាំង​សមត្ថកិច្ច​ទាំងអស់​ធានា​សន្តិសុខអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2018 ក+ ក-

​ភ្នំពេញ ៖ លោក កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​អោយ​កង កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែង ធ្វើយ៉ាងណា​ធានា អោយ បាន​នូវ សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា នឹង​បោះឆ្នោត​ថ្នាក់ជាតិ នា ពេលនេះ​។

​លោក កឹម ជាតិ បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា ការពារ ទូទាំង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ លោក​បន្តថា នៅ​ថ្ងៃទី​០៧ ខែ​កក្ត​ដា​នេះ យុទ្ធ នា​ការ ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​មកដល់ ដែលមាន​គណបក្សនយោបាយ ជាច្រើន ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ក្នុងនាម​ជា​កម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​ប្រជា​ការពារ ត្រូវតែ សម្រួល​គ្រប់បែបយ៉ាង នឹង​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណ​: ធ្វើយ៉ាងណា​អោយ​យុទ្ធនាការ នេះ ប្រព្រឹត្តិទៅបាន​ដោយ​រលូន នឹង​ទប់ស្កាត់​អោយបាន​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុន ប៉ង​បង្អាក់ រំខាន​ដល់​ដំណើរការ​យុទ្ធនា​ការឃោសនា នឹង​បោះឆ្នោត​នាពេលខាងមុខ​។​

​លោក កឹម ជាតិ បន្ថែមថា កម្ពុជា​ជា​ប្រទេស ដែល​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្ស​ដែល​រៀងរាល់​៥​ឆ្នាំ​ម្តង ត្រូវតែមាន​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ ដើម្បី​បង្កើត រដ្ឋាភិបាល​សម្រាប់​ដឹកនាំ​ប្រទេសជាតិ តួរ​យ៉ាង​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រជា ជន បោះឆ្នោត​គាំទ្រ​ដ៏​ច្រើន​លើសលប់​រាល់​អាណត្តិ ដើម្បី​ផ្តល់​លទ្ធភាព​អោយ​សម្តេច តេ​ជោ​ហ៊ុន សែន ដឹកនាំ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង​នាំមក​នូវ​សុខសន្តិភាព នឹង​ការអភិវឌ្ឍន៍​។​

​លោកជំទាវ​ឧកញ៉ា​បណ្ឌិត វណ្ណ លុយ អនុប្រធាន​ក្រុមការងា​ថ្នាក់ជាតិ ចុះជួយ​ស្រុក​កំពង់ ត្របែក ខេត្តព្រៃវែង បាន​មានប្រសាសន៍ថា កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុងនោះ​ក​ម្រឹត ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏​កាន់​តែមាន​ជីវភាព​ធូ​ធា​ជាង​មុន ដោយសារតែ​មានការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ជាដើម​។​

​លោកជំទាវ បាន​អំពាវនាវ​ដល់​អជ្ញាធរ​ថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវតែ​បំពេញ​តួនាទី បម្រើប្រជាជន អោយ​អស់ពី​លទ្ធភាព ដឹង​សុខ​ដឹង​ទុក្ខ​ប្រជាពលរដ្ឋ ចុះ​ជាប់​ជានិច្ច នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ផ្តល់​ឯក សារ​ផ្សេងៗ នឹង​ធានា​អនុវត្តន៍​ឱ្យបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បីអោយ​ប្រជា ពល រដ្ឋ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច ពី​អសន្តិសុខ នឹង​បញ្ហា​ចោរកម្ម​ផ្សេងៗ​៕