ភ្នំពេញ ៖ វិទ្យាស្ថានជាតិ អប់រំ បានរៀបចំបើកពិធីការ តាំងពិព័រណ៍អប់រំ ស្នាដៃស្រាវជ្រាវ របស់គរុនិស្សិត កម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២៣ នៅព្រឹកថ្ងៃទី៦ ខែ កក្កដា នេះ ដើម្បីបំពេញ តួនាទី ភារកិច្ច និង រួមចំណែក លើកកម្ពស់ ការធានាគុណភាពអប់រំ តាមរយៈការស្រាវជ្រាវ បន្ថែម លើមុខវិជ្ជាឯកទេស។
លោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិ អប់រំ បានមានប្រសសន៍ឱ្យដឹងថា ការ សិក្សាស្រាវជ្រាវ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកសិក្សា និងសង្គម។ អ្នកស្រាវជ្រាវ ត្រូវ មានវិធីសាស្ត្រ ត្រឹមត្រូវ មានឯកសារយោង ច្បាស់លាស់ ត្រូវចេះវិភាគទិន្នន័យ និងចេះផ្តល់ អនុ សាសន៍ ដោយផ្អែកលើភស្តុតាង ដែលទទួលបានពីការសិក្សាស្រាវជ្រាវ ។ ការសិក្សានេះជួយឱ្យ អ្នកសិក្សាទទួលបានបទពិសោធន៍ថ្មី ការអភិវឌ្ឍសមត្ថភាប និង បង្កើតជាសមិទ្ធផល និងទ្រឹស្តី ផ្សេង ៗ។
ជាមួយគ្នានោះ លោក បានផ្តល់ជាអនិសាសន៍ មួយចំនួន ដល់បុគ្គលិកអប់រំ និងគ្រូ ឧទ្ទេស ឱ្យខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងការផ្ទេចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់ គុរុនិស្សិត ឱ្យបន្តប្រពៃណី ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងឥរិយាបទ ក្នុងការ បង្រៀន និងរៀនប្រកបដោយ ប្រសិទ្ធភាព និងការទទួលសុខត្រូវ ក្នុងការលើកកម្ពស់គុណភាព បណ្តុះបណ្តាល គ្រូបង្រៀន កម្រិតឧត្តមនៅកម្ពុជា។
លោក ចេង ថុន អនុប្រធានដេប៉ាតឺម៉ង់ អប់រំ នៃវិទ្យាស្ថានជាតិ អប់រំបានវាយតម្លៃខ្ពស់ចំពោះ ដេបាតឺម៉ង់ ការិយាល័យរដ្ឋបាល និងគ្រូឧទ្ទេស នៃវិទ្យាស្ថាន ដែលបានខិតខំបំបេញ ការ ងារដឹកនាំ កិច្ចការស្រាជ្រាវរបស់គរុនិស្សិត កម្រិតឧត្តម នេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុង ការរួម ចំណែកធានាគុណភាពនៃការបណ្តុះបណ្តាល គ្រូបង្រៀន ។ សមិទ្ធផលទាំងនេះជាបុព្វហេតុ ដ៏ ត្រឹមត្រូវក្នុងការលើកកម្ពស់ សមត្ថភាពបង្រៀន និងរៀននៅវិទ្យាល័យ ក្នុងដំណាក់កាលដែល រាជ រដ្ឋាភិបាល បាននិងកំពុង អនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីគុណភាព ប្រសិទ្ធភាព និងការ ប្រកួត ប្រជែង លើទីផ្សារការងារ នៅក្នុងសមាគមអាស៊ាន៕