ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨ នេះ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នានា ប្រឆាំងនឹង កម្ពុជា របស់គណៈប្រតិភូប្រទេស ជប៉ុន និងគណៈប្រតិភូប្រទេសមួយចំនួនទៀត ។
សេចក្តីថ្លែងការណ៍ របស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ បាន លើក ឡើងថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួនក្នុងការចូលរួមសហការយ៉ាងជិត ស្និត ជាមួយគ្រប់យន្តការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងជាមួយសហគមន៍អន្តរជាតិ ក្នុង គោលដៅ ដើម្បីលើកស្ទួយការពារ និងគោរពសិទ្ធិមនុស្ស ព្រមទាំងដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវនីតិរដ្ឋ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសទីមួយ ដែលបានអនុ ញ្ញាត ឱ្យមានដាក់តាំងនូវការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំ នៅ កម្ពុជា និងបានដំណើរការយូរជាងគេ ក៏ដូចជាការសហការណ៍ជាមួយនិង អ្នករាយការណ៍ពិសេស ប្រចាំប្រទេសចាប់តាំងពីឆ្នាំ១៩៩៣ មកផងដែរ។
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ សូមអាននៅខាងក្រោម៖