ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពេលអុកឡុកក្បួនឃោសនាបោះឆ្នោត
ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន គ្រៀកឡើងម៉ូតូយកទៅសួរនាំ ក្រោយពីធ្វើសកម្មភាពវាយបំផ្លាញឧបករណ៍ចាក់ផ្សាយការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
មន្ត្រីប៉ូលីស ឲ្យដឹងថា
ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ឈ្មោះ ឃូ ហ៊ាងតុង ភេទប្រុស ជាមន្ត្រីយោធា ឋានន្តរស័ក្តវរសេនីយ៍ទោ មុខងារនាយរងការិយាល័យបុគ្គលិកក្រសួងការពារជាតិ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន រង់ចាំចាត់ការបន្តតាមនីតិវិធី៕