ចិន ៖ នាយករដ្ឋមន្ត្រីចិនលោកលីកឺឈាំង (Li Keqiang) បានមកដល់ប្រទេសប៊ុលហ្គារី ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំលើកទី 7 នៃប្រមុខរដ្ឋាភិបាល ចិន និងបណ្តាប្រទេសអឺរ៉ុប ភាគខាងកើត និងកណ្តាលចំនួន១៦ប្រទេស នៅក្នុងទីក្រុង សូហ្វី យ៉ាSofiaប្រទេសប៊ុលហ្គារី។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លីទៅកាន់ប្រទេសប៊ុលហ្គារីបន្ទាប់ពីចូលកាន់តំណែង។
នៅក្នុងសេចក្តីថ្លែងការណ៍នៅព្រលានយន្តហោះ នៅពេលមកដល់ លោក លីកឺឈាំង Li Keqiang បាននិយាយថាប្រទេសចិននិងប៊ុលហ្គារី មានមិត្តភាពជាប្រពៃណី ពីព្រោះប្រទេសប៊ុលហ្គារីគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិនហើយទំនាក់ទំនងទ្វេភាគីបានទទួលនូវភាពជឿនលឿននៃការអភិវឌ្ឍប្រកបដោយស្ថិរភាព។
លោកលីបាននិយាយថាលោកសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោកនឹងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីចិន – ប៊ុលហ្គារីនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យផ្សេងៗនិងលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយ រវាងចិននិងប៊ុលហ្គារីឱ្យទៅដល់ កម្រិតថ្មី។ លោកនាយករដ្ឋមន្ត្រីចិនបាន សម្តែងនូវក្តី សង្ឃឹមថាដោយប្រឈមមុខទៅនឹងការកើន ឡើងនៃការការពារនិយមនិងឯកតោភាគីនិង និន្នាការប្រឆាំងសកលភាវូបនីយកម្ម មេដឹកនាំចិនបណ្តាប្រទេសអឺរ៉ុបខាងកើត និង កណ្តាល នឹងចាត់វិធានការយ៉ាងច្បាស់លាស់ដើម្បីរក្សាពហុភាគីនិយម និងសកល ភាវូបនីយកម្ម សេដ្ឋកិច្ចនិងលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគ និងការសម្របសម្រួលដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជន និងជម្រុញ ដល់សន្តិភាព និង ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕