ព្រះវិហារ ៖ អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាត្រូវបានលោកសេង ទៀងតំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ យកទៅប្រគល់ជូនដល់គ្រួសារប្រពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះ៣ នៅខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលបានយកចិត្តទុក្ខដាក់គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ពិសេខគឺសុខទុក្ខរបស់បងប្អូនប្រពលរដ្ឋដែលប្រសូត្របានកូនភ្លោះ៣ មិនតែប៉ុណ្ណោះសម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។
អំណោយដែលយកមកប្រគល់ជូននៅពេលនេះមានថវិការចំនួន៥លានរៀល អង្ករ២០០គីឡូក្រាម ស្ករស៥គីឡូក្រាម ទឹកដោះគោចំនួន២កេសនិងសារ៉ុង ក្រម៉ាផងដែរ។
សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋដែលប្រសូតបានកូនភ្លោះ៣ សុទ្ធតែប្រុស រស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រសូត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែក ១៦មករា ក្រុងព្រះវិហារ៕