ចិន ៖ យោងតាមអាជ្ញាធរឧត្តុនិយមក្នុងតំបន់បានឲ្យដឹងថា ព្យុះទីហ្វុងម៉ារៀ ដែលជាព្យុះ ទីហ្វុងទី៨ នៅឆ្នាំនេះ បានធ្វើឲ្យមានការបាក់ដី នៅ ព្រឹកថ្ងៃពុធនេះ នៅតំបន់ឡេនជាំង ខេត្តហ្វូចៀន ប្រទេសចិនភាគខាងកើត ដែលនាំមក នូវខ្យល់ខ្លាំង រហូតដល់ ៤២ម៉ែត្រ ក្នុងមួយវិនាទី ។
ព្យុះទីហ្វុង ដែលមានសន្ទុះខ្យល់ខ្លាំងនេះ បានបង្កើតជារលកមានកម្ពស់ជាង ១០ម៉ែត្រ ក្នុងក្រុងសានា ដែលមានចម្ងាយប្រមាណ ១៣០គីឡូម៉ែត្រ ពីតំបន់ឡេន ជាំង ដែលកំពុងធ្វើដំណើរទៅកាន់ ដីគោក។ គ្រឹះនៅផ្លូវហាយវ៉េ តាមបណ្តោយឆ្នេរសមុទ្រ ដែលកំពុងស្ថិតក្រោមការសាងសង់ ត្រូវបានបំផ្លាញ។ ព្យុះម៉ារៀ ដែលបានចុះខ្សោយ ពីព្យុះទីហ្វុង បានកើនឡើងខ្លាំង កាលពីល្ងាចថ្ងៃអង្គារ ដែលបានបក់ឆ្ពោះទៅប៉ែកពាយព្យ ក្នុងល្បឿនប្រមាណ៣០គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលបង្កឲ្យមានការបាក់ដី។
ខណៈដែលព្យុះទីហ្វុងម៉ារៀ កាន់តែខិតមកដល់ឆ្នេរសមុទ្រចិន ប្រជាជនរាប់ម៉ឺននាក់ ត្រូវបានជន្លៀស ហើយទូកជាច្រើន ត្រូវបានណែនាំឲ្យត្រឡប់មកកំពង់ផែវិញ។ ព្យុះម៉ារៀ ដែឡជាព្យុះទី៨នៅឆ្នាំនេះ បានឆ្លងកាត់កោះតៃវ៉ាន់ភាគខាងជើង នៅព្រឹកថ្ងៃពុធនេះ ហើយត្រូវបានរំពឹងថា ធ្វើឲ្យមានការបាក់ដី នៅក្នុងខេត្តហ្វូចៀន និងតំបន់កាណាន នៃខេត្តឆេជាំង។
ការផ្គត់ផ្គង់អគ្គីសនី ត្រូវបានកាត់ផ្តាច់ ក្នុងក្រុង សាចេង ដែលមានភ្លៀង ធ្លាក់ និងខ្យល់បក់កាន់តែខ្លាំង ដែលត្រូវបានរមពឹងថា បក់បោកមកលើតបន់នេះ។ ជាមួយគ្នានេះដែរ អាជ្ញាធរតំបន់ បានធ្វើការឆ្លើយតបកំរឹតដំ បូង ដើម្បីប្រឈមនិងព្យុះ ទីហ្វុង៕