ថៃ ៖ នាយរដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះ បានថ្លែងអំណរ គុណ ដល់ អ្នកទាំងឡាយណា ដែលចូលរួមនៅក្នុងបេសកកម្មប្រកបដោយជោគជ័យ ដើម្បីជួយ សង្គ្រោះ ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ចេញ ពីរូងភ្នំ ជន លិច ដោយទឹក នៅប្រទេសថៃ។
មន្ត្រីសុខភាពជាន់ខ្ពស់ និយាយថា ក្មេងទាំង ១៣នាក់ បានស្រកទម្ងន់២គីឡូក្រាម ម្នាក់ៗ អំឡុងស្ថិតនៅក្នុង រូងភ្នំរយៈពេល១៧ថ្ងៃ ប៉ុន្តែ ស្ថិតនៅ ក្នុងស្ថានភាពសុខភាពល្អ និងបង្ហាញថា គ្មានសញ្ញានៃបញ្ហាផ្លូវចិត្តឡើយ។ ក្មេងទាំងអស់ ត្រូវបាននាំមកកាន់មន្ទីរពេទ្យ តាមឧទ្ធម្ភាគចក្រ ។
ឪពុកម្តាយនៃក្មេងប្រុស៤នាក់ដំបូង អាច ចូលមកជួបជាមួយក្មេងប្រុស ប៉ុន្តែត្រូវពាក់ អាវ ការពារ និងឈរក្នុងចម្ងាយ២ម៉ែត្រ ពី ក្មេងប្រុស ជាការបង្ការទុកជាមុន។ គួរំលឹកថា ក្មេង ប្រុសទាំងអស់ បានចូលទៅក្នុងបរិ វេណ រូងភ្នំ នៅភាគខាងជើងប្រទេសថៃ បន្ទាប់ពី ហ្វឹក ហាត់បាល់ទាត់ កាលពីថ្ងៃទី២៣ ខែ មិថុនា ហើយប្រតិបត្តិការសង្គ្រោះរបស់ពួកគេ បាន ស្ថិតនៅលើទំព័រមុខ នៃសារព័ត៌មាន នៅក្នុងប្រទេសថៃ។
ប្រជាជនថៃរីករាយ ជាខ្លាំង បន្ទាប់ពីក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាតល់ទាត់ របស់ពួកគេត្រូវបាននាំចេញពីរូង ភ្នំដោយជោគជ័យ កាលពីល្ងាច ថ្ងៃអង្គារ៏ ក្នុងប្រតិបត្តិការ តស៊ូរបស់ក្រុមអ្នកសង្គ្រោះ។
គួរំលឹកថា កាលពីថ្ងៃ អាទិត្យ ក្មេងប្រុស៤នាក់ត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ នៅក្នុងប្រតិបត្តិការទីមួយ ប្រើរយៈពេលជិត ៦ ម៉ោង ហើយ៤នាក់ទៀតបាន យកចេញនៅល្ងាចថ្ងៃច័ន្ទ ហើយនៅល្ងាចថ្ងៃអង្គារ៏ក្មេងៗចំនួន ៤នាក់និងគ្រូបង្វឹកម្នាក់ ត្រូវបានយកចេញ ដែលជាការសម្រេចចិត្តរបស់អាជ្ញាធរ ថៃ ជ្រើសរើសយកជម្រើស នាំចេញក្មេងៗក្នុងពេលដែលមានទឹកក្នុងរូងភ្នំ និងបន្តការបូមទឹកចេញ ទោះជាអ្នកជំនាញអន្តរជាតិព្រមានថាប្រឈម នឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ៕