ថៃ ៖ មន្ត្រីថៃនិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី មនុស្ស១៣នាក់ ជាប់នៅក្នុង រូងភ្នំត្រូវបានយកចេញដោយជោគជ័យថា រូងភ្នំដែលបានធ្វើឲ្យជាប់ក្មេងៗកីឡាករបាល់ទាត់ ចំនួន១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់រយៈពេលជាង២សប្តាហ៏ នៅខេត្ត ឈៀងរ៉ៃ ប្រទេសថៃ ភាគខាងជើង ត្រូវ បានបិទ។
យោងតាមអាជ្ញាធរថៃ បានឲ្យដឹងថា ក្រុមបាល់ទាត់ដែលបានជួយសង្គ្រោះនិងគ្រូបង្វឹករបស់ពួកគេសុទ្ធតែមានកាយសម្បទារឹងមាំហើយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ប្រធានមន្ទីរពេទ្យខេត្តឈៀងរ៉ៃ ដែល បានទទួលការជួយសង្គ្រោះ បាននិយាយថា យើងប៉ាន់ស្មានថាមនុស្សដែលត្រូវបានជួយ សង្គ្រោះត្រូវការការព្យាបាលនៅមន្ទីរពេទ្យរយៈពេល 7 ទៅ 10 ថ្ងៃ។ បន្ទាប់មកពួកគេ នឹង ត្រលប់ទៅផ្ទះវិញខណៈជាសះស្បើយ។ ក្រុមគ្រូពេទ្យកំពុងយកចិត្តទុក ដាក់ យ៉ាងដិតដល់ជា មួយក្រុមក្មេងៗយ៉ាងហោចណាស់ 30 ថ្ងៃទៀត។
បន្ថែម លើការថែរក្សាមនុស្សដែលត្រូវបានជួយសង្គ្រោះ រដ្ឋាភិបាលក្នុងតំបន់ក៏បានធ្វើការ ដើម្បីបិទរូងភ្នំដើម្បីកុំឱ្យមានមនុស្សកាន់តែច្រើនចូលនិងជាប់នៅទីនោះទៀត។ យោងតាមលោក ចុងក្លៃ វ៉ូរ៉ាពុងសាថន អគ្គនាយករងនៃនាយកដ្ឋានឧទ្យានជាតិ បានឲ្យដឹង ថា អភិបាលខេត្ត បានបញ្ជាឱ្យលោកបិទរូងភ្នំនេះ ហើយវាត្រូវបានបិទរួចរាល់ នៅម៉ោង 10 ព្រឹកថ្ងៃពុធ ដោយមានរបងព័ទ្ធជុំវិញរូងភ្នំ ហើយអ្វីៗទាំងអស់នៅខាង ក្នុងរូង ភ្នំត្រូវទុក នៅទី នោះ។
គ្មាននណាម្នាក់អាចចូលទៅខាងក្នុងបានឡើយ ខណៈយើង មានកម្លាំង ឈរយាម 24 ម៉ោង។ អភិបាលខេត្ត ឈៀង រ៉ៃ លោក ណារ៉ុងសាក់ អូសូតាណាកន បាន ថ្លែងអំណរគុណ ចំពោះក្រុមអ្នកជួយសង្គ្រោះនិងក្រុមជួយសង្គ្រោះមកពីបណ្តាប្រទេសជាង 10 រួមមានប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី។ លោកបាននិយាយថា វាគឺជា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកជួយសង្គ្រោះថៃនិងអន្តរជាតិដែលបានជួយបំពេញបេសក កម្មដែលមិនអាចទៅរួចពីដំបូង៕