អាមេរិក ៖ មន្ត្រីជាន់ខ្បស់ក្នុងជួររដ្ឋាភិបាល ឡាវ និង មីយ៉ាន់ម៉ា មួយចំនួនត្រូវបានរដ្ឋាភិបាល សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការ ដោយសារតែរដ្ឋាភិបាលប្រទេសទាំងពិរ បដិសេធមិនទទួលយកពលរដ្ឋដែលត្រូវបាននិរទេសពី សហរដ្ឋអាមេរិក ។ ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក ម៉ៃ ផំប៉េអូ បានបញ្ជាឲ្យអនុវត្តបម្រាមមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីជាច្រើននាក់ក្នុងជួរដ្ឋាភិបាល ឡាវ និង មីយ៉ាន់ម៉ា ដោយសារតែរដ្ឋាភិបាលទាំងពីរ មិនសហការណ៍ក្នុងដំណើរការធ្វើមាតុភូមិនិវត្តពលរដ្ឋនៃប្រទេសទាំងពីរ ដែលប្រព្រឹត្តខុសច្បាប់នៅលើទឹកដី សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក ចុះផ្សាយក្នុងសេចក្ដីប្រកាសថា ប្រសិនបើប្រទេសទាំងពីរ មិនធ្វើសហប្រតិបត្តិការ ដូច្នេះ ទណ្ឌកម្មនឹងត្រូវបាមនពង្រីកបន្ថែម រហូតដល់ទណ្ឌកម្មដែលនឹងប៉ះពាល់ដល់ជនជាតិនៃប្រទេសទាំងពីរនោះកាន់តែច្រើនថែមទៀត ។ ចំណែកការិយាល័យគយ និង អន្តោប្រវេសន៍ សហរដ្ឋអាមេរិក បញ្ជាក់ថ ពលរដ្ឋ ឡាវ 35 នាក់ ត្រូវបានឃាត់ខ្លួន ក្នុងចំណោមជនជាតិ ឡាវ ជាង 4600 នាក់ នៅទូទាំង សហរដ្ឋអាមេរិក ។ ចំណែកជនជាតិ មីយ៉ាន់ម៉ា 20 នាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ ជាអ្នកស្ថិតនៅក្នុងចំណោមជនជាតិ មីយ៉ាន់ម៉ាជាង 600 នាក់ ដែលត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ។
ភាគច្រើននៃជនជាតិ ឡាវ ដែលត្រូវបញ្ជូនទៅប្រទេស កំណើត គឺជាជនភៀសខ្លួន ហើយមួយចំនួនគឺជាជនភៀសខ្លួនដែលបានទៅដល់ សហរដ្ឋអាមេរិក ក្រោយសង្គ្រាមវៀតណាម និងជាអ្នកមានប្រវត្តិប្រព្រឹត្តទោស ។ ទោះយ៉ាងណា ប្រទេស ឡាវ និង មីយ៉ាន់ម៉ា មិនធ្លាប់បង្កើតកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តពលរដ្ឋនៃប្រទេសទាំងពីរជាមួយនឹង សហរដ្ឋអាមេរិក ឡើយ ប៉ុន្តែគោលនយោបាយជនអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទាមទារឲ្យបញ្ជូនអ្នកទាំងនោះទៅប្រទេសកំណើត ដោយគ្មានការចរចាផ្នែការទូតឡើយ ៕