ក្មេងស្រី​ម្នាក់​ស្លាប់​ដោយសារ​លង់ទឹក​ទន្លេរ​ទលមុខ​ផ្សា​កណ្តាល ខណ្ឌដូនពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2018 ក+ ក-

​ភ្នំពេញ ៖ ហេតុ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយមាន​ករណី​ក្មេងៗ​ប្រុស​ស្រី​២​នាក់​បាន​លង់ទឹក​ទន្លេ ត្រូវបាន​អ្នក​ស្ទូចត្រី​នៅក្បែ​នោះ​ជួយ​បាន​ក្មេងប្រុស​ម្នាក់ ចំណែក​ក្មេងស្រី​ម្នាក់ទៀត បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ ក្នុង​សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើតាម​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា កូនស្រី​របស់គាត់​មានឈ្មោះ លក្ខណា អាយុ​១១​ឆ្នាំ បាន​សុំ​គាត់​មក​អង្គុយលេង​នៅ​មាត់ទន្លេ​ជាមួយ​មិត្តភក្តិ​មាន​គ្នា​ចំនួន​៣​នាក់ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏មាន​គេ​ទៅប្រាប់​គាត់​ថា​កូនស្រី​របស់គាត់​បា​នល​ង់​ទឹក​បាត់ស្រមោល​ទៅហើយ​។​

​ក្រោយ​កើតហេតុ​ក៏​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​រាយ​លុយ​គ្នា​ដើម្បី​យកលុយ​នេះ​ទៅ​ជួល​អ្នកនេសាទ​ខ្មែរឥស្លាម​មុជទឹក​រាវរក​សាកសព​ក្មេងស្រី​រងគ្រោះ​ខាងលើនេះ​ផងដែរ​។​

​ក្នុងករណីនេះ​ក៏​ឃើញ​មាន​វត្តមាន លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជា​អោយ​កូនចៅ ទាក់ទង​ទៅ​ក្រុម​អ្នកនេសាត​ខ្មែរឥស្លាម​មុជទឹក​រាវរក​ឃើញ​សាកសព​ក្មេងស្រី​រងគ្រោះ នៅវេលា​ម៉ោងជាង ៣​រសៀល​ថ្ងៃ​ដដែល​។​
​ក្រោយពេល​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​សព​ក្មេងស្រី​ខាងលើ​រួច​បានអោយដឹងថា ក្មេងស្រី​ខាងលើ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ឈ្លក់​ស្លាប់​ពិតប្រាកដ​មែនហើយ​ក៏បាន​ប្រគល់​ស​ព​ទៅអោយ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕