បំពាក់ Wifi ប្រើប្រាស់ដោយសេរីលើរថយន្តក្រុងដឹកអ្នកដំណើរ
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងទាំងអស់ បានទៅដល់គោលដៅដោយសុវត្ថិភាព និងផាសុខភាព រួមទាំងការប្រើប្រាស់សេវាអ៊ិនធឺណែត (Wifi) ដោយឥតគិតថ្លៃ ដែលមានលេខសម្ងាត់ “ppcitybus ” ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ។
បើតាមរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកជិះរថយន្តក្រុងសាធារណៈឲ្យបានជ្រាបថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សហការជាមួយក្រុមហ៊ុន Space Media នឹងតភ្ជាប់ Wifi នៅលើរថយន្តក្រុងទាំងអស់ ដោយអាចប្រើប្រាស់បានដោយសេរី៕