យ៉ាងហោចណាស់ មនុស្សចំនួន 11 នាក់ រួមទាំងក្មេងតូចៗបានលង់ទឹកស្លាប់នៅ ពេល ទូក ដឹកមនុស្ស 31 នាក់ ក្រឡាប់និងលិចដោយសារអាកាសធាតុព្យុះនៅលើបឹងមួយ នៅរដ្ឋមីសសួរី សហរដ្ឋអាមេរិក។ វីដេអូដែលបង្ហោះលើអ៊ីនធឺណិតបង្ហាញពី លក្ខខណ្ឌ អាកាសធាតុនៅពេលដែល ទូក ចំនួន ពីរគ្រឿងស្ថិតនៅលើបឹង Table Rock Lake ក្បែរ តំបន់ប្រេនសុន Branson រដ្ឋ Missouri ។
លោក រ៉ុន ហ្វុលសុម បាននិយាយថា លោកកំពុងថត អាកាសធាតុដ៏អាក្រក់ នៅពេល ដែលទូកដំបូងគេបានបង្ហាញ ខ្លួននៅក្នុងវីដេអូរបស់លោក តែមិនបង្ហាញទូកមួយផ្សេង ទៀតដែលក្រឡាប់នោះទេ។ មនុស្ស៧នាក់ត្រូវបានបញ្ជូនទោកាន់មន្ទីរពេទ្យ បន្ទាប់ពីឧបត្តិហេតុ ទូកលិច។
យ៉ាងហោច ណាស់មនុស់ ១១នាក់ បានស្លាប់នៅក្នុងឧបត្តិហេតុ ខណៈក្រុមអ្នកមុជទឹក បានបញ្ចប់ កិច្ចប្រឹងប្រែងស្វែងរក របស់ពួកគេ។ ក្រុមសង្គ្រោះបន្ទាន់ បានឆ្លើយតប ភ្លាមៗទៅនឹង ឧបត្តិហេតុ បន្ទាប់ពីមានព្យុះរន្ទះ កើតមាននៅក្នុងតំបន់៕