ជប៉ុន ៖ មនុស្សជាង 200 នាក់នៅសង្កាត់ទីប្រជុំជនឆៃណាថោននៃក្រុង Yokohama បាន ស្រោចទឹកតាមដងផ្លូវ ដោយសង្ឃឹមថានឹងផ្តល់ជំនួយសង្គ្រោះ ខណៈដែល សីតុណ្ហភាព នៅទូទាំងប្រទេសបានកើនឡើងដល់កំរិតខ្ពស់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 65 នាក់ កាលពីសប្តាហ៍មុន។
ទីភ្នាក់ងារព័ត៌មានក្យូដុ របស់ជប៉ុន បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 65 នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយមនុស្សជាង 20.000 នាក់ត្រូវសម្រាកនៅមន្ទីរពេទ្យចន្លោះថ្ងៃទី 16 និង 22 ខែកក្កដា។
យោងទៅតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គីភ័យ បានឲ្យដឹងថាយ៉ាងតិច មនុស្ស 12 នាក់បានស្លាប់កាលពីសប្ដាហ៍មុន។
ក្រុមមនុស្សនៅក្រុងយ៉ូកូហ៊ីម៉ាបានចូលរួមក្នុងព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ នៅទូទាំង ប្រទេសដែលព្យាយាមនាំយកប្រពៃណីបុរាណមួយដែលមានអាយុកាលរាប់រយឆ្នាំឲ្យនៅគង់វង្សដែលមានឈ្មោះថាព្រឹត្តិការណ៏អ៊ូជីមីស៊ុ “uchimizu” ដែលត្រូវបានគេស្គាល់ថា ធ្វើអោយចុះត្រជាក់តាមដងផ្លូវ។
ចាប់តាំងពីឆ្នាំ 2015 មក ក្រុមហ៊ុន អ៊ីនហ្វូធឺរៀ ខប់ផរ៉េសិន Infoteria Corporation ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានអនុញ្ញាតឱ្យ បុគ្គលិក របស់ខ្លួនធ្វើការទូរគមនាគមន៍នៅពេលថ្ងៃនៅរដូវក្តៅនៅពេល ដែលកម្តៅឡើង ដល់ 35 អង្សាសេ ឬ(95 ហ្វារិនហៃ) ដូចសព្វថ្ងៃ។ យ៉ាងហោចណាស់ មានក្រុមហ៊ុនចំនួន 2,000 បានចុះហត្ថលេខានៅសប្តាហ៍នេះដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍និងមុន ពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូដោយការជំរុញការ ងារនៅផ្ទះ។
សីតុណ្ហភាពបានកើនឡើងដល់ 41,1 អង្សាសេ ឬ(106 ហ្វារិនហៃ) នៅក្នុងទីក្រុង គូម៉ាហ្គាយ៉ាKumagaya ភាគពាយព្យនៃទីក្រុងតូក្យូ៕