មណ្ឌលបោះឆ្នោតភ្នំពេញមានសន្លឹកឆ្នោតមិនបានការច្រើនជាងគេ
ភ្នំពេញ៖ ក្នុងចំណោមណ្ឌលបោះឆ្នោតទាំង២៥ មណ្ឌលភ្នំពេញមានសន្លឹកឆ្នោតមិនបានការច្រើនជាងគេ គឺចំនួន ១០០ ៦១១ សន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុប ៦៨៩៦៣៨ ។ សន្លឹកឆ្នោតអត់បានការសរុបទូទាំងប្រទេសមានចំនួន ៥៩៦ ៧៧៥ ក្នុងចំណោមសន្លឹកឆ្នោតសរុប ៦ ៩៤៦ ១៦៤ ។
នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ដោយមានអ្នកទៅបោះឆ្នោត ៦ ៩៤៦ ១៦៤ នាក់ ស្មើនឹង ៨២,៨៩ភាគរយ ក្នុងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនជាង ៨,៣លាននាក់៕