ភ្នំពេញ៖ផ្ទះលក់ភេសជ្ជះមួយខ្នងត្រូវបានអគ្គីភយ័ឆេះបំផ្លាញអស់រលីងជាស្ថាពរខណះម្ចាស់ផ្ទះបានចាក់សោរទុកចោល
ហេតុការណ៏អគ្គីភយ័ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅផ្លូវបេតុងភូមិទ្រាសង្កាត់ប្រទះឡាងខណ្ឌដង្កោ
ភ្លាមៗនោះដែរក៏មានរថយន្តពន្លត់អគ្គីភយ័របស់ស្នងការរាជធានីភ្នំពេញចំនួន២គ្រឿងនិងរថយន្តពន្លត់អគ្គីភយ័របស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿងចេញទៅជួយអន្តរាគមន៏បាញ់កុំអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗកន្លែងកើតហេតុអោយរលត់ជាស្ថាពរទៅវិញនៅម៉ោង៣និង៣០នាទីថ្ងៃដដែល។
សមត្ថកិច្ចបានអោយដឹងថាមូលហេតុនៃការឆាបឆេះផ្ទះខាងលើនេះគឹបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុសេរខ្សែរភ្លើងទើបបណ្តាលអោយឆាបឆេះ
ទំហំនៃការខូចខាតឆេះផ្ទះអស់១ខ្នងនិងសម្ភារះដែលនៅក្នុងផ្ទះអស់ទាំងស្រុង។