ភ្នំពេញ ៖ កម្ពុជា ក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៨០ រដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដែលគ្រប់គ្រង និងដឹកនាំប្រទេសដោយ«រណសិរ្យ សាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នជា «គណបក្សប្រជាជនកម្ពុជា» គឺបន្ទាប់ពីបានផ្តួលរំលំ របបមហាសោកនាដកម្ម និងវាលពិឃាតដែលបានបង្កើតឡើង និងគ្រប់គ្រងដោយ ប៉ុល ពត នៅថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩។
គេនៅចាំបានថា ចាប់តាំងពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក កម្ពុជាបានកសាងប្រទេស លើ មាគ៌ាដែលពោរពេញដោយគំនរផេះផង់នៃសង្គ្រាមប្រល័យជាតិសាសន៍ឯង។ជាងនេះទៀត កម្ពុជា ត្រូវរែកពន់សព្វបែបយ៉ាងដែលរបបវាលពិឃាត ប៉ុល ពត បានបន្សល់ទុក រាប់ទាំងវិនាសកម្មនៃការ កាប់សម្លាប់ ទាំងបញ្ហាសង្គម និងហេដ្ខារចនាសម្ព័ន្ធជាតិក្នុងកម្រិតសូន្យ ពិសេសគឺ សោកនាដកម្ម ដ៏ធ្ងន់ធ្ងរនៃការព្រាត់ប្រាស់ ប្រពន្ធព្រាត់ប្តី កូនព្រាត់ឪពុកម្តាយ បងប្អូន ហើយត្រូវប្រឹងរស់នៅ ចិញ្ចឹមជីវិតដោយខ្លួនឯង។
មកដល់ទសវត្យរ៍ទី៩០ កម្ពុជាបានចាប់ផ្តើមរៀបចំរដ្ឋាភិបាលមួយដែលកើតចេញពីការ បោះឆ្នោត ដែលកាលនោះ ក៏មានការចូលរួមដោយអន្តរជាតិផងដែរ។
ខាងក្រោមនេះ ជាទិន្នន័យនៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតនិងអ្នកចេញទៅបោះឆ្នោត ឆ្នាំ១៩៩៣-២០១៨ ៖
– នីតិកាលទី១ឆ្នាំ១៩៩៣ ចំនួនប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតមានចំនួន៤,៧៦៤,៤៣០នាក់ និងអ្នកបោះឆ្នោតមានចំនួន ៤,២៦៧,១៩២នាក់ ស្មើនឹង ៨៩.៥៦%។
– នីតិកាលទី២ ឆ្នាំ១៩៩៨ អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៥,៣៩៥,៥៩៥នាក់ និងអ្នកបោះ ឆ្នោតមានចំនួន ៥,០៥៧,៨៣០នាក់ ស្មើនឹង៩៣.៧៤%។
– នីតិកាលទី៣ ឆ្នាំ២០០៣ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៦,៣៤១,៨៣៤នាក់ និងអ្នកបោះឆ្នោត មានចំនួន ៥,២៧៧,៤៩៤នាក់ ស្មើនឹង ៨៣.២១%។
– នីតិកាលទី៤ ឆ្នាំ២០០៨ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៨,១២៥,៥២៩នាក់ និងអ្នកបោះឆ្នោតមានចំនួន ៦,១១០,៨២៨នាក់ ស្មើនឹង៧៥.២០%។
– នីតិកាលទី៥ ឆ្នាំ២០១៣ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៩,៦៧៥,៤៥៣នាក់ និង អ្នកបោះឆ្នោតមានចំនួន៦,៧៣៥,២៤៤នាក់ ស្មើនឹង៦៩.៦១%។
– នីតិកាលទី៦ ឆ្នាំ២០១៨ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៨,៣៨០,២១៧នាក់ និងអ្នកបោះឆ្នោតមានចំនួន ៦,៧៥៣,២៤៩នាក់ ស្មើនឹង៨០.៥៩%។
សូមបញ្ជាក់ដែរថា កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ មានគណបក្សនយោបាយចំនួន ២០ចូលរួមប្រកួត ប្រជែង៕
In this comprehensive overview, we will certainly discover everything you require to learn about gambling sites, from the different types of video games offered to how to make certain Stake casino forum a secure and safe and secure experience.