ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ​ញ៉ា សម្លាប់​មនុស្ស​៨​នាក់ និង​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

 

​អាមេរិក ៖ ក្រុម​អ្នក​ពន្លត់​អគ្គី​ស​ភ័យ កំពុងធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ ដែល​កំពុង​ឆាបឆេះ នៅ​ទូទាំង​រដ្ឋការ​លី​ហ្វ​ញ៉ា​ភាគ​ខាងជើង ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ បាន សម្លាប់​មនុស្ស​៨​នាក់​រួចទៅហើយ និង​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ទៀត​រត់​ភៀសខ្លួន​។ ទោះបីជា​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ បង្កើន​កិច្ចប្រឹងប្រែង ខ្យល់​បក់​ដែឡ​ផ្លាស់ប្តូរ​ទិសដៅ និង​ចំ ហេះ​ស្ងួត បាន​បង្កើត​លក្ខខណ្ឌ​ដូច សុ​បិ​ន្ត​អាក្រក់​។

មេបញ្ជាការ​នៃ​ក្រសួង បង្ការ​អគ្គីភ័យ និង​ព្រៃឈើ រដ្ឋកា​លី​ហ្វ​ញ៉ា បាន​និយាយថា យើង​កំពុង​ដោះស្រាយ បញ្ហា​អគ្គីភ័យ​ដ៏​ខ្លាំង និង​ខុស​ប្រក្រតី នាពេលនេះ ដូច្នេះ​ជាមួយ​ខ្យល់​បក់​ខ្លាំង យើង​ត្រូវ​ជម្រុញ​ការងារ​ពន្លត់ យ៉ាងសកម្ម និង​ឲ្យ​បាន​ឆាប់រហ័ស​។ ផ្ទៃដី​រាប់ម៉ឺន​ហិច​តា នៅតែ​ឆេះ មិនអាច​គ្រប់ គ្រង​បាន ពី​អគ្គីភ័យ​មួយកន្លែង ដែល​បាន​ឆាបឆេះ​ដំបូង កាលពី​ថ្ងៃទី​២៣ ខែកក្កដា ។ ផ្ទះ​ជាច្រើន​ខ្នង នៅ​ជិត​តំបន់​ភ្លើង​ឆេះ​ព្រៃ ត្រូវបាន​បំផ្លាញ ទាំងស្រុង ខណៈ​ប្រជាជន បាន គេច​ចេញពី​អណ្តាតភ្លើង ។

កាលពី​៣​ថ្ងៃមុន ក្រុមគ្រួសារ​នៅ​ជិត​តំបន់ ភ្លើង​ឆេះ ត្រូវបាន ណែនាំ​ឲ្យ ជន្លៀស​ចេញ ភ្លាមៗ ហើយ​នៅពេល​ពួកគេ​ត្រឡប់មកផ្ទះ​វិញ ពួកគេ​មាន អារ​ម្ម​ណ៏ ធូ​ស្បើយ ដោយ​ឃើញ​ផ្ទះ​របស់​ពួកគេ មិនបាន​ឆាបឆេះ​៕