កូរ៉េ ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញផ្សាយរូបថត ដែលកំពុងបង្ហាញពី ការផ្ទេរ អាដ្ឋិធាតុ ទាហានសហរដ្ឋងាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េ ទៅកាន់ មូលដ្ឋានទ័ពអាកាស អូសាន ក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រគល់នូវអាដ្ឋិធាតុ ទាហាន សហរដ្ឋអាមេរិក ដែលបានស្លាប់ នៅក្នុងជម្លោះ កាលពីឆ្នាំ 1950-1953 គឺជាកិច្ចព្រម ព្រៀងមួយ ដែលបានឈានដល់ អំឡុងកិច្ចប្រជុំកំពូល រវាង ប្រធានាធិបតីសហរដ្ឋអាមេ រិក លោក ដូណាល់ត្រាំ និងមេដឹកនាំ ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងប្រ ទេស សឹង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ។ ទាហានស្ថិតក្នុងឯកសណ្ឋាន ពាក់ ស្រោមដៃពណ៌ស ត្រូវបានគេឃើញកំពុងកាន់កេសតូចៗចំនួន 55 កេសដែលគ្រប ដណ្ដប់ដោយសញ្ញារបស់អង្គការសហប្រជាជាតិ មានពណ៌ខៀវនិងស ហើយដាក់ ម្តងមួយៗទៅក្នុងរថយន្ដ រង់ចាំនៅព្រលានយន្តហោះទ័ពអាកាសអូសាន។ ការផ្ទេរអាដ្ឋិ ធាតុនាពេលនេះ ស្របជាមួយនឹង ខួបលើកទី៦៥នៃ កិច្ចព្រមព្រៀងបទឈប់បាញ់ ឆ្នាំ ១៩៥៣ ដែលបានបញ្ចប់ការប្រយុទ្ធគ្នា៕
កូរ៉េខាងជើងប្រគល់អដ្ឋិធាតុទាហានដែលស្លាប់កាលពីសង្គ្រាមកូរ៉េ ឲ្យសហរដ្ឋអាមេរិក