ភ្នំពេញ ៖ នារសៀលថ្ងៃច័ន្ទ ទី៦ សីហា នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ ក្រសួង
មហាផ្ទៃ បានបង្ហាញពីស្នាដៃរបស់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសផលិតផលក្លែងក្លាយ ចំនួន ៤ករណី រួមមាន ការបង្ក្រាបសិប្បកម្មផលិតកាហ្វេក្លែងក្លាយ,ការបង្ក្រាបទីតាំងផលិត សាច់ប៉ាតេមិនអនុលោមតាមច្បាប់,ការបង្ក្រាបសិប្បកម្មផលិតម្រេច និងកាហ្វេ មិនអនុលោម តាមច្បាប់ និងករណីនាំចូល ផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលទឹកសុទ្ធម៉ាក ហ្សង់ អាម៉ង់ ទឹកសុទ្ធម៉ាក អេវីយ៉ង់ ស្រាបៀរម៉ាក កូរ៉ូណា រួមនឹងផលិតផលមួយចំនួនទៀតដែលមានទម្ងន់ សរុបប្រមាណ ៨៨តោន។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ នាយឧត្តមសេនីយ៍ មៀច សុផាន់ ណា បានគូសបញ្ជាក់ថា នេះជាជោគជ័យជាបន្តបន្ទាប់របស់សមត្ថកិច្ច ក្នុងការបង្ក្រាបទៅ លើក្រុមជនដែលបានផលិត និងនាំចូលផលិតផលក្លែងក្លាយ ដែលផលិតផលទាំងនេះវានាំ ឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយថាសមត្ថកិច្ចនឹងមិនបន្ធូរដៃឲ្យជនល្មើស ឡើយ៕