មេ​ច្រករបៀង​អូរ​បី​ជាន់​បើក​ឲ្យ​នាំចូល​ម៉ូតូ រថយន្ត និង​ជ្រូក​ ដោយ​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ជា​រៀងរាល់​យប់ ថ្ងៃ ទំនិញ​គ្រប់​ប្រភេទ រាប់បញ្ចូល​ទាំង​រថយន្ត​ស៊េរី​ទំនើបៗ និង​ម៉ូតូ គេចពន្ធ​ផងដែរ ត្រូវបាន​ក្រុម​ឈ្មួញ​នាំ​ចូលមក​កម្ពុជា ក្រោម​ការឃុបឃិត​ពី​មន្ត្រី ជំនាញ​ប្រចាំ​ច្រក ព្រំដែន​ខាងលើនេះ​យ៉ាង​អនាធិបតេយ្យ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ជាប់ដៃ ក្នុង​ការរៀបចំ​ការប្រព្រឹត្តិ ទៅ​នៃ​គណៈរដ្ឋមន្ត្រី និង​បង្កើត​រាជរដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត ដែល​ទើបតែ​បានបញ្ចប់​ទៅនា ពេល​ថ្មីៗ​នេះ​។​

​ប្រភពព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថា ច្រករបៀង​ដែល​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​នោះ គី​មាន​ចាប់តាំងពី​ច្រករបៀង​ណង​ចាន់ ឋិត​ក្នុងភូមិ​ជោគជ័យ ច្រករបៀង​អូរ​បី​ជាន់ ឋិត​ក្នុងភូមិ​អូរ​បី​ជាន់ និង​ច្រករបៀង​ព្រៃ​ចាន់ ឋិត​ក្នុងភូមិ​ព្រៃ​ចាន់ និង​ច្រករបៀង​មួយចំនួនទៀត ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​តំបន់​ច្រករបៀង​អូរ​បី​ជាន់​នេះ គ្រប់គ្រង​ដោយ​កង​យោធា​ការពារ​ព្រំដែន​៥០៣ និង​នគរបាល​ការពារ​ព្រំដែន​គោក​ផងដែរ​។​រាល់​ទំនិញ និង​សត្វព្រៃ ត្រូវគេ នាំ​ចូលមក​កម្ពុជា​នៅពេល​យប់ ចំណែក​ម៉ូតូ និង​រថយន្ត​ស៊េរី​ទម​នើ​បៗ នាំ​ចូលមក​កម្ពុជា​នៅពេល​ថ្ងៃរសៀល ឬ​ពេលយប់​ក៏មានដែរ ទៅតាម​ការផ្តល់​ដំណឹង​ពី​អ្នកមើល​ផ្លូវ ឬ​អ្នក​រត់ការ​ឲ្យ​តម្រុយ​ទៅ​ក្រុម​បក្ខពួក​នៅ​ខាងក្នុង ។​

​ប្រភព​បន្ថែមថា ច្រ​របៀង ដែល​នាំចូល​ម៉ូតូ​ច្រើនជាងគេ​ក្នុង​១​ថ្ងៃ មិន​ក្រោម​ពី​៣០​គ្រឿង​នោះ គឺ​ច្រករបៀង​ក្នុង​ឃុំ និង​ស្រុក​ស្វាយចេក ជាពិសេស​ក្នុងភូមិ​ដំណាក់​កកោះ ដែល​នៅ​ទីនោះ គ្រប់គ្រង​ដោយ​យោធា​ការពារ​ព្រំដែន​គោក​៥០៣ ។​

​សូម​រំលឹកថា សម្ដេច​ក្រឡាហោម ស ខេង ធ្លាប់បាន​មានប្រសាសន៍ថា ច្រករបៀង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដើម្បី​សំដៅ​ទប់ស្កាត់ រាល់​បទល្មើស​ឧក្រិដ្ឋកម្ម ឬ​ទំនិញ​ខុសច្បាប់​ឆ្លងដែន ដែល​ធ្វើ​ឲ្យ​បាត់​បង់ពន្ធ​ចូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ដោយសារតែ​ជនខិលខូច ជួញដូរ​មនុស្ស​ឆ្លងដែន និង​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ​ចូលទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ រង​នូវ​ការបាញ់សម្លាប់ និង​ចាប់​ដាក់គុក​ពី​សំណាក់​សមត្ថកិច្ច​ថៃ ។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន មិនទាន់​ទទួលបាន​ការបកស្រាយ​ពី​យោធា​ដែល​ឈរជើង​ទីនោះ​នៅឡើយ​ទេ ដោយសារ​មិន​ស្គាល់​លេខទូរស័ព្ទ៕​

 

 

 

 

 

 

( ​ជ្រូកនាំចូលតាមចក្របឹងត្រកួន ដែលភាគច្រើនមិន

បង់ពន្ធ និងមិនសុខភាព)

 

 

 

 

 

 

 

 

 

 

 

 

 

( ឯកសារយានយន្ត និងស្លាកលេខម៉ូតូថៃ ដែលគេដោះចោលក្នុងព្រៃ

លើទឹកដីកម្ពូជា មុនពេលបញ្ជូនចេញពីតំបន់បឹងត្រកួន)

 

 

 

 

 

 

 

 

 

 

 

(