ប្រេស៊ីល ៖ ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល កំពុងទទួលរងគ្រោះរាំងស្ងួត ក្នុងរដូវរងារ ដែល តំបន់មួយចំនួនគ្មានទឹកភ្លៀងធ្លាក់ រយៈពេល៤ខែមកនេះ ដែលកំពុង បង្អាក់ដល់ ជីវភាពរស់នៅរបស់ប្រជាជន និងបផលិតកម្មកសិកម្ម ។ ទន្លេប៉ារីស៊ីកាបា គឺជាទន្លេមួយ ដ៏ធំ ក្នុងទីក្រុងសៅប៉ូឡូ បានស្រកទឹកយ៉ាងខ្លាំង ដោយសារគ្មានភ្លៀងធ្លាក់ ក្នុងរយៈពេល ១២១ថ្ងៃ ។
ប្រជាជនក្នុងតំបន់និយាយថា ទឹកទន្លេស្រកចុះយ៉ាងខ្លាំង រយៈពេល៤ឆ្នាំ មកនេះ ដែលលោកបានចងចាំថាកាលពីពេលលោកនៅក្មេង អាយុ ១៥ ឬ១៦ឆ្នាំ លោក មកស្ទូចត្រី នៅទន្លេរនេះ ជាមួយឪពុករបស់លោក។
ត្រីលែងចូលទៅក្នុងទន្លេរ ហើយ យើងអាចស្ទូចវាមកវិញ បានដោយងាយស្រួល ប៉ុន្តែនៅពេលនេះ គ្រោះរាំងស្ងួត ចាប់ តាំងពីខែមេសាឆ្នាំនេះ បានធ្វើឲ្យការនេសាទជួបការលំបាក។ បាតុភូត អ៊ែលនីណូ និងឡា នីណា បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង លើអាកាសធាតុ ប្រទេសប្រេស៊ីល ប៉ុន្តែ ផលប៉ះពាល់ទាំងនេះ បានកើតឡើងនៅតំបន់ ភាគខាងត្បូង និងប៉ែកឥសាន ប្រទេស។
សាស្ត្រាចារ្យ ប្រព័ន្ធជីវសាស្ត្រ នៃសាកលវិទ្យាល័យ សៅប៉ូឡូ និយាយថាមូលហេតុនៃ គ្រោះរាំងស្ងួត នៅមិនទាន់ដឹងច្បាស់នៅឡើយ៕