តាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានមាន ប្រសាសន៍ថា ការយកចឹត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ចំពោះជីវភាពរស់នៅរបស់បងប្អូនដែលប្រកបរបដឹកទំនិញគ្រប់ប្រភេទនៅលើផ្លូវនេះហើយត្រូវបង់ប្រាក់ជាប្រចាំ។
តាមរយៈបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ស្ដីពីការឲ្យបញ្ឈប់យកប្រាក់នៅលើផ្លូវនេះ វាពិតជានិងជួយលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមួយផ្នែក ទៀតជាក់ជាពុំខាន។
លោក អ៊ូច ភា បានមានប្រសាសន៏បន្តថា ដរាប ណាសម្ដេចតេជោ ហ៊ុន សែន នៅបន្តដឹកនាំប្រទេស សម្ដេចនិងបន្តយកចឹត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសពីទុក្ខកង្វល់ផ្សេងៗដែលប្រជាពលរដ្ឋជួបប្រទះ តាមរយៈការដោះស្រាយជូនបងប្អូនភ្លាម ដូចជាករណីផ្លូវបង់ប្រាក់លេខ២១ក្នុងក្រុងដូនកែវនេះ ដោយសារទឹកចឹត្តមេត្តាធម៌ដ៏ជ្រាល ជ្រៅរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត បានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយមិនបាច់បង់ប្រាក់តទៅទៀតនោះទេ។
ជាមួយគ្នានេះដែលម្ចាស់រថយន្តដឹកទំនិញឆ្លងកាត់ផ្លូវលេខ២១នេះបានសម្ដែងនូវអំណគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់អោយប្រជាពលរដ្ឋក្នុងខេត្តតាកែវអោយបញ្ឈប់បង់ប្រាក់ចំពោះការធ្វើដមណើរឆ្លងកាត់នៅលើផ្លូវនេះរបស់សម្ដេចតេជោ ហ៊ុន សែន វាពិតជាធ្វើឲ្យចីវភាពបងប្ងូនប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរមួយកម្រឹតទៀត ៕