ចិន ៖ សារព័ត៌មានរដ្ឋបានរាយ ការណ៍ថា ខ្យល់ព្យុះ និងទឹកជំនន់ បង្ករឡើងដោយភ្លៀងធ្លាក់ធ្ងន់ធ្ងរ នាំអោយមានការបិទផ្លូវ និងបង្អាក់ ដល់ការធ្វើដំណើរទៅកាន់ទីក្រុងជាច្រើន ទូទាំងប្រទេសចិន ។
សារព័ត៌មានCCTV បានបង្ហាញរូបភាពវីដេអូ នៃព្យុះធូណាដូ ដែលកំពុង បំផ្លាញផ្នែក ជាច្រើននៃទីក្រុងកំពង់ផែភាគខាងជើង នៃទីក្រុងធៀនជីង ហើយប្រជាជន ច្រើននាក់ បានរងរបួសស្រាល។
ទឹកជំនន់បង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅទូទាំងភាគនីរតីខេត្ត យូនណាន បានបំផ្លាញផ្លូវធ្វើដំណើរទាំងស្រុង ខណះដែលភក់ នៅទីក្រុង លីនហ្សូ ខេត្តហេណាន បង្អាក់ដល់ការធ្វើដំណើរនៅលើផ្លូវហាយវេជាច្រើនកន្លែង។
ប្រភពព័ត៌មានដដែលបានអោយដឹងថា ក្រុមសង្គ្រោះនៅក្នុង ទីក្រុង តៃយួន ភាគខាងជើងខេត្ត ហ្សេនស៊ី បានជំលៀស ប្រជាជនជាច្រើននាក់ ដែលបានជាប់ក្នុងទឹកជំនន់នៅតាមផ្លូវ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ធ្ងន់ធ្ងរ និង ព្យុះ នៅក្នុងរយះពេលប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ បានបណ្តាលអោយមានការ បំផ្លាញ នៅទូទាំងប្រទេសចិន ដោយមានទឹក ជំនន់នៅតាមបណ្តោយទន្លេធំៗ បំផ្លាញស្ពាន បិទផ្លូវ និងផ្លូវរថភ្លើង ក៏ដូចជាបង្ខំអោយ ប្រជាជនរាប់ពាន់នាក់ជំលៀសចេញពីផ្ទះរបស់ពួកគេ៕