ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូវីដូដូ បានចុះពិនិត្យតំបន់រងគ្រោះខ្លាំង បំផុត ដែល វាយប្រហាដោយរញ្ជួយដីកំរិត 6.9 រិចស្ទឺរ កាលពីសប្តាហ៏មុន ។ មនុស្ស ៣សែន ៥ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីរញ្ជួយដី ដើម្បីស្វែងរក ទីជម្រក បណ្តោះអាសន្ន ក្នុងតង់ដែលរដ្ឋាភិបាលផ្តល់ឲ្យ ឬស្វែងរកចរនាសម្ព័ន្ធផ្លាស់ប្តូរ នៅទីសុវត្ថិភាព បើកចំហរ។
អាជ្ញាធរនិយាយថា ជំនួយ ទទួលបានក្នុងភាពយឺតយ៉ាវ នៅតាមតំបន់ទទួលរងគ្រោះខ្លាំង បំផុត ខណៈជាតំបន់ដាច់ស្រយ៉ាល។ កំណើននៃការស្លាប់មកដល់ពេលនេះ មានចំនួន ៤៣៦នាក់ នេះបើយោងតាមការប្រកាសរបស់ ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ ឥណ្ដូនេស៊ី។ ទីភ្នាក់ងារនេះនិយាយថាកោះឡំបុក ទទួលរងការបំផ្លាញ មានតម្លៃជាង ៣៤២លានដុល្លារ ដោយការរញ្ជួយដីដ៏ធកាលពីសប្តាហ៏មុន ភាគច្រើនខុចខាតផ្ទះ និង ហេត្ថារចនាសម្ព័ន្ធ៕