តៃវ៉ាន់ ៖ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក វីលាម ឡៃ បានធ្វើការសុំអភ័យទោស ដល់សាធា រណៈជន បន្ទាប់ពីមនុស្ស៩នាក់បានស្លាប់ និង៣០នាក់រងរបួស នៅមន្ទីរពេទ្យរដ្ឋមួយ កន្លែង។ អគ្គីភ័យបានឆាបឆេះមន្ទីរពេទ្យ ក្នុងក្រុងញូតៃប៉ិ ស៊ីតធី កាលពីព្រឹកថ្ងៃច័ន្ទ ចេញ ពី ជាន់ទី៧នៃអគារមន្ទីរពេទ្យ ដែលជាន់នេះត្រូវបានប្រើប្រាស់សំរាប់ការថែទាំអ្នកជម្ងឺ។
ក្រសួងសុខាភិបាកោះតៃវ៉ាន់ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ការស៊ើបអង្កេតរកមូល ហេតុអគ្គីភ័យ កំពុងត្រូវបានធ្វើឡើង។ អាជ្ញាធរ បាននិយាយថា អគ្គិភ័យនេះត្រូវបាន ពន្លត់ភ្លាមៗ។
ប្រធានការិយាល័យអគ្គិភ័យទីក្រុងតៃប៉ិ លោក ហង់ តេជីង បាននិយាយ ថា មនុស្ស៤៣នាក់ រួមមានមនុស្សចាស់ និងបុគ្គលិកមន្ទីរពេទ្យ ត្រូវបានជំលៀសខ្លួនចេញ បន្ទាប់ពី អគ្គិភ័យបានចាប់ផ្តើម ហើយមនុស្ស២៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្បែរនោះ ។
វីដេអូពីសារព័ត៌មានក្នុងតំបន់ បានបង្ហាញពីសកម្មភាពក្រុមពន្លត់អគ្កិភ័យ កំពុងទប់ទល់ នឹងអណ្តាតភ្លើង ខណះដែលបុគ្គលិកបានប្រញាប់បញ្ជូនអ្នកជំងឺ កំពុង ដេកលើគ្រែ ទៅលើផ្លូវ ឬរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យផ្សេងទៀត៕