សូម​ប្រុងប្រយ័ត្ន ! ទឹកស្ទឹង​សង្កែ នឹង​ហក់​ជន់​ឡើងជា​ថ្មី​នៅថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​បាត់ដំបង ៖ នៅវេលា​ម៉ោង​១២,០០​ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែសីហា នេះ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុ​និ យម ខេត្តបាត់ដំបង បាន​ប្រាប់​ដល់​បណ្តាញ ភ្នាក់ងារ​យក​ព័​ត៌​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​១១ និង​បណ្តា​ទូរទស្សន៍​ក្នុង​ខេត្ត​​បាត់ដំបង​មួយចំនួន​ឲ្យ​ដឹងថា​៖ នៅវេលា​ល្ងាច​ថ្ងៃទី​១៥ ​ខែ​​សីហា​ ថ្ងៃនេះ ជំនន់​ទឹកស្ទឹង​សង្កែ​និង​ជន់​ហក់​ឡើង​សារ​ជា​​ថ្មី​ឡើងវិញ​ម្តងទៀត ហើយ​កម្ពស់​ទឹកជំនន់​ក្នុង​ស្ទឹង​សង្កែ​​អាចមាន​ក​ម្រឹត​ខ្ពស់ជាង​និង​បង្ក​ហានិភ័យ​ផលប៉ះពាល់​ដ​​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​រ៉​ប​ដងស្ទឹង​សង្កែ​​ជាពិសេស​តំបន់​វាលទំនាប​មួយចំនួន អាច​បង្ក​ជន់​លិច​ពី​​ជំនន់​ទឹក ស្ទឹង​សង្កែ នៅថ្ងៃនេះ​។​

លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាត់​​ដំបង បាន​គូសបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា​៖ ការ​ហក់​ជន់​
​ឡើង​នៃ​ជំនន់​ទឹកស្ទឹង​សង្កែ​ដែល​មន្ទីរ​ប្រកាស​ជូនដំណឹង​បែបនេះ គឺ​៖​ដោយសារតែ​ផ្នែក​ខាងលើ​នៃ​ក្បាល​ស្ទឹង​សង្កែ​​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​សំឡូត របស់​ខេត្តបាត់ដំបង​​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​យ៉ាងច្រើន​ដោ​យក​ម្រិ ត​ទឹកភ្លៀង​នៅ​ប៉ែក​ខាងលើ​នោះ​មាន​កម្រិត​កម្ពស់​ប្រមាណ​
១០០​មី​ល្លី​ម៉ែត្រ​។​ខុសប្លែក​ពី​សព្វដង​ទ្វេគុណ​ជា​០២​ដង​។

​ដែល​តម្រូវ​ឲ្យ​មន្ទីរ​ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែ ល​រស់នៅ​តាម​រ៉​ប​ដងស្ទឹង​សង្កែ​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​​ខ្ពស់ ពី​ហានិភ័យ​និង​ផលប៉ះពាល់ អាច​កើតឡើង ពី​ជំនន់​ជន់​ឡើង នៃ​ទឹកស្ទឹង​សង្កែ​ក្នុង​ខេត្តបាត់ដំបង នៅវេលា​ល្ងា​ច​ថ្ងៃនេះ​។

គិត​ត្រឹម​វេលា​ម៉ោង​១២,០០​ថ្ងៃត្រង់ ថ្ងៃទី​១៥​នេះ ទឹក​ស្ទឹង​សង្កែ បាន​ហក់​ជន់​ឡើង​បង្ក​ឲ្យ​ទឹកស្ទឹង​សង្កែ មា​នក​ម្ព​​ស់​ជាង​១២​ម៉ែត្រ​៕ ដោយ ៖ អ​.​អ​.