រកឃើញសពយុវជនម្នាក់ដែលលង់ទឹក ក្នុងរណ្តៅដីចាស់ នៅខណ្ឌដង្កោហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2018 ក+ ក-

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមជាង១០នាក់បាននាំ គ្នាផឹកសុីនៅកញ្ចុកមួយកន្លែងស្ថិតនៅភូមិ២៤សង្កាត់ ព្រៃស ខណ្ឌដង្កោលុះពេលស្រវឹងបបួលគ្នាហែលទឹក បណ្ដាលឲ្យលង់លិចបាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង៣០នាទីរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ ។

សពយុវជនរងគ្រោះមានឈ្មោះ អឿន ដាវុទ្ធ អាយុ១៧ ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរបស់មិត្តភ័ក្រយុវជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុពួកគេបាននាំគ្នាមកអង្គុយផឹកសុីអស់ស្រាបៀជាច្រើននៅក្នុងកញ្ចុកហើយពេលផឹកស្រវឹងជនរងគ្រោះបានសុំមិត្តភ័ក្រដើរលេងតាមវាលស្រែក្បែរទីតាំងកើតហេតុ លុះដល់ម៉ោងកើត ហេតុស្រាប់តែរូបគេជាជនរងគ្រោះបានលោតចុះទៅក្នុងទឹករណ្តៅដីដែលមានជម្រៅជាង១០ម៉ែត្រ ដើម្បីហែលមកកាន់កញ្ចុកដែលខ្លួនអង្គុយវិញ ប៉ុន្តែពេលហែលដល់ពាក់កណ្តាលរណ្តៅដីជនរងគ្រោះក៏បានស្រែកអោយមិត្តភ័ក្រជួយ ។ភ្លាមៗនោះមិត្តភ័ក្រក៏បាន នាំគ្នាលោតទៅជួយដែលប៉ុន្តែជនរង គ្រោះបានលិច បាត់ទៅហើយ ក្រោយមានករណីនេះបានបង្កអោយ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច មូលដ្ឋានចុះមកកន្លែងកើតហេតុនិងឲ្យជនជាតិចាប់មុចទឹករកតែមិនឃើញ ។ លុះមកដល់ម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២០ខែឆ្នាំដដែលទើបរកឃើញ ។

ក្រោយមកសមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថាសពជនរងគ្រោះពិតជាស្លាប់ដោយលង់ទឺកពិតមែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅតម្កល់នៅវត្តអស្សីសាញ់ធ្វើបុណ្យតាមប្រពៃណៃ ៕