ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងថា ដើម្បីចៀសវាងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត ( ដូចជាគាំងបេះដូងជាដើម ) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់ជនានុជន បញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នផ្លូវភេទបុរស ឈ្មោះ AMOUR ជាបន្ទាន់។
ក្រសួងសុខាភិបាល បានចាត់ទុកការលក់ផលិតផលនេះ ជាអំពើខុសច្បាប់ព្រោះផលិតផលនេះ គ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលឡើយ ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ឈ្មោះគណនីហ្វេសប៊ុកចំនួន ១០ ដែលក្រសួងបានតម្រូវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ការចែកចាយ ហើយថា នឹងចាត់ការតាមច្បាប់នោះមាន ១. Nuna Shop , ២. AMOUR បុរសមន្តស្នេហ៍ , ៣. ក្តីសុខ បុរស 100% , ៤. Zarii Onlineshop 168, ៥. Je Cavan, ៦. Oun ay Shop, ៧. សុខភាព បុរស , ៨. Dr. Strong Man, ៩. Mr. Black Man និង ១០. អាយ៉ា លក់ផលិតផល ធំ រឹង បានយូរ ៕