អ្នកកកាសែត​ក្នុងស្រុក​ជួបជុំ​ពិភាក្សា​ពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖នៅ​ព្រឹក​ថ្ងៃ ចន្ទ ទី​៤ ខែឧសភា នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា អ្នកកាសែត​កម្ពុជា អង្គការក្រៅរដ្ឋាភិបាល សមាគម​ក​អ្នកកាសែត​ក្នុងស្រុក និង​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា នឹង​បើក​ការពិភាក្សា​ផ្តោតជាសំខាន់​លើ​ឧបសគ្គ​ទាំងឡាយ​ចំពោះ​អ្នកកាសែត​កម្ពុជា ក្នុងការ​ប្រមូល​ព័ត៌មាន​សាធារណៈ​យកមក​ផ្សព្វផ្សាយ សេរីភាព​សម្តែង​មតិ និង​សិទ្ធិ​ទទួល​ព័ត៌មាន​។​

​ព្រឹត្តិការណ៍​អបអរ​ទិវា សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី ៣ ឧសភា ក្រោម​ប្រធានបទ «​សារព័ត៌មាន និង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​» នាពេលនេះ​នឹងត្រូវ​ចូលរួម​ដោយ​លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា អ្នកស្រី​អាន ឡឺ​ម៉េ​ស្ត្រ តំណាង​អង្គការ​យូណេស្កូ​នៅ​កម្ពុជា និង​ភ្ញៀវកិត្តិយស​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។​

តើ អនាគត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​កម្ពុជា​នឹង​ចែង​អំពី អ្វីខ្លះ​សម្រាប់​ជួយ​អ្នកកាសែត​ឱ្យបំពេញ​ការងារ​បាន​ស្រួល ដោយ​ឯករាជ្យ និង​ទាន់ពេលវេលា​? តើ​អ្វីខ្លះ​ជា​ឧបសគ្គ​ជាក់ស្តែង​បច្ចុប្បន្ន​ដែល​រារាំង​ការអនុវត្ត ការងារ​របស់​អ្នករាយការណ៍​ដំណឹង​? ៕ ខ រ

bacxz