បង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងក្លែងក្លាយជាង៤តោននៅសង្កាត់ទួលសង្កែ
ភ្នំពេញ៖ ទីតាំង លួចលាក់ ស្តុបនិងវេចខ្ចប់ផលិតផល គ្រឿង សម្អាងខុសច្បាប់មួយកន្លែងត្រូវបានកម្លាំង នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប ដោយ រកឃើញ ផលិតផលសម្អាងចម្រុះដែលអះអាងថា ក្លែងក្លាយ ប្រមាណជាង៤តោន ។ម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ភេទអាយុ៣៣ឆ្នាំត្រូវបានកម្លាំង នគរបាលឃាត់ខ្លួន សាកសួរ។
តាមនគរបាលបានអោយដឹងថា នៅក្នុងការឆែកឆេរ បង្ក្រាបគ្រឿង សម្អាង សមត្ថកិច្ចចម្រុះបានរកឃើញឡេ ក្រែម ,សាប៊ូ រួមទាំង វត្ថុធាតុដើម ចំនួន ១៧មុខ ប្រមាណជាង៤តោន ,និងម៉ាស៊ីនលាយ ,ម៉ាស៊ីនច្រក, ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ជាច្រើនគ្រឿងផងដែរ ៕