នាយក​អង្គការ​ស្បៀងអាហារ​ពិភពលោក​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជាមួយ​ភាគី​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈ​បញ្ចប់​អាណត្តិ​នៃ​បេសកកម្ម​នៅ​កម្ពុជា លោកស្រី Nancy Walters នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ស្បៀងអាហារ​ពិភពលោក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​
​កម្ពុជា ក្នុងនោះ​មាន​កិច្ចសហការ​ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា ដើម​។​

លោកស្រី Nancy Walters ក្នុងជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​លោក​ទេស រដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នា ព្រឹក​ថ្ងៃទី​៣០ សីហា​នេះ មានប្រសាសន៍ថា លោកស្រី​មានការ​រីករាយ​ចំពោះ​កិច្ចសហការ​ពី គ្រប់ផ្នែក​ពាក់ព័ន្ធ​នៅ​កម្ពុជា ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក ហើយ​ថា​យើង​តែងតែ សហការ​ជាមួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ក៏ដូចជា​អង្គការ​ជា​ដៃគូ​នានា ក្នុងការ តាមដាន​នូវ​ស្ថានភាព​ទឹកជំនន់​នាពេល​បច្ចុប្បន្ននេះ ហើយ​យើង​ក៏​តែងតែ​សហការ​ជាប្រចាំ​ជា មួយ​នឹង​អាជ្ញាធរខេត្ត​ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​ទៅនឹង​គ្រោះទឹកជំនន់​នេះ​។

​លោកស្រី​បាន​បន្តថា អង្គការ​ស្បៀងអាហារ​ពិភពលោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់ជំនួយ គឺ​ប្រទេស​អាល្លឺម៉ង់​ដែល​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ការសម្របសម្រួល​ក្នុង​ការធ្វើ​សមយុទ្ធ​ឆ្លើយតប គ្រោះមហន្តរាយ ក៏ដូចជា​ការបណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​ព័​ត៍​មាន​ទាន់​ហេតុការណ៍ ហើយ​ថា អង្គការ​ស្បៀងអាហារ​ពិភពលោក​នឹង​នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា​តទៅទៀត ជា ពិសេស​បន្ត​ការអនុវត្ត​នូវ​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​ការបណ្តុះបណ្តាល ក៏ដូចជា ការអនុវត្ត​នូវ​ប្រព័ន្ធ​ព័​ត៍​មាន​ទាន់​ហេតុការណ៍ ដោយ​គ្រោង​បណ្តុះបណ្តាល​ដល់​មន្ត្រី​ឲ្យ​បាន ដល់ ១៩​ខេត្ត​។​

​លោកស្រី Nancy Walters សង្ឃឹមថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​នឹងធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ផែនការ​ត្រៀម​បំរុង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ​ដែល​បាន រៀបចំ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៥​។ ជាមួយគ្នានេះ​លោកស្រី​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានអនុម័ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅ កម្ពុជា ដែល​វា​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ កម្ពុជា ក៏ដូចជា​ការចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ផ្នែក​ច្បាប់​សម្រាប់​កម្រិត​ជាតិ កម្រិត​តំបន់ និង​កម្រិត​ពិភពលោក​ផងដែរ​។​

ជាការ​ឆ្លើយតប​លោក​ទេស រដ្ឋមន្ត្រី ញឹម វណ្ណដា បាន​ហៅ​កិច្ចសហការ​របស់​អង្គការ ស្បៀងអាហារ​ពិភពលោក​ជាមួយ​គ្រប់ផ្នែក​ពាក់ព័ន្ធ​របស់​កម្ពុជា​ថា​ជា​ធាតុ​ចូល​ដ៏​សំខាន់បំផុត ក្នុងការ​អនុវត្ត​ទៅលើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា ហើយ​ថា​ការដែល​អង្គការ ថ្នាក់​ពិភពលោក​មួយ​នេះ​នៅ​បន្ត​មាន​កិច្ចសហការ​ជាមួយ​កម្ពុជា​តទៅទៀត​នោះ គឺជា​រឿង​
​សំខាន់ និង​ចាំបាច់​បំផុត ជាពិសេស​សម្រាប់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

​លោក​ទេស​រដ្ឋ​ក៏​មន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាល់​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ដែលមាន​កន្លងមក​រវាង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ជាមួយ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​យើង​បានធ្វើការ​រួមគ្នា​លើ​ការងារ​បណ្តុះបណ្តាល​សម​ត្ថ​ភាព មន្ត្រី​ជំនាញ រួម​និង​ការឆ្លើយតប​គ្រា​មាន​គ្រោះមហន្តរាយ​ជាដើម​៕​