៧​ចំណុច​ដែល​កូនខ្មែរ​គួរ​ដឹង​ពី​«​ល្ខោនខោល​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2018 ក+ ក-

​ភ្នំពេញ ៖ មានការ​ព្រួយ​ពី​ការប្រកាស​របស់​អង្គការ​យូនេស្កូ​។ ម្នាក់ៗ​ស្រែកថា​ល្ខោន ខោល​ជា​របស់​ខ្មែរ ប៉ុន្តែ​អ្នក​ស្គាល់​ល្ខោនខោល​ដល់​កំរិតណា​? នៅក្នុង​ថ្ងៃនេះ​ពី​កម្ម​វី​ធី​នឹង បង្ហាញ​លោកអ្នក​នូវ ៧​ចំនុច​ដែល​អ្នក​គួរ​ដឹង​ពី​ល្ខោនខោល​។

​ចំណុច​ទី​១ ល្ខោនខោល​មាននៅ​ក្នុងប្រទេស​កម្ពុជា មុន​សម័យអង្គរ​ ៖
1. បើ​តាមរយៈ​ចម្លាក់​លឹប នៅតាម​ជញ្ជាំង​អង្គរ ត្រូវបាន​គេ​ជឿជាក់ថា​ល្ខោនខោល​ត្រូវ បាន​បង្កើតឡើង​មុន​សម័យអង្គរ ក្នុងអំឡុង​សតវត្ស​ទី​៩​។​
​ចំណុច​ទី​២ ល្ខោនខោល​រាំ​ដោយ​បុរស​សុទ្ធ​

2. ល្ខោនខោល​គឺជា​ទម្រង់​របស់​បុរស​។ បើតាម អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា ដោយសារ​ការ​ដុះដាល​នៃ​សាសនា​ធ្វើ​ឲ្យ សាសនាព្រាហ្មណ៍ មាន​ជម្លោះ​ជា មួយ​សាសនាព្រះពុទ្ធ ក្នុង​រាជ​កាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ក្នុងនោះ​មាន នារី​របាំ​ជាច្រើន​ត្រូវបាន​សម្លាប់ និង​ធ្វើជា​ស្រី​កំណាន់ ដូច្នេះ​ទើប​មាន ការហ្វឹកហាត់​អ្នករបាំ​បុរស ។ ប៉ុន្តែ​កន្លងមក​មាន​អ្នក​រិះគន់​មួយចំនួន​ដែល​មិន​ស្គា​ល់ពី ទំរង់​ល្ខោនខោល តែងតែ​រិះគន់ថា​ហេតុអ្វី​បានជា​យក​បុរស​មក​រាំ​។ ដូច្នេះ​បើទោះបីជា​ត្រូវ​សម្តែង​តួ​នាង​ក៏ដោយ ក៍​អ្នករាំ​គឺជា​បុរស​ដែរ ដែល​នេះ​ផ្ទុយ​ពី របាំ​ព្រះរាជ​ទ្រព្យ ដែលជា​ទម្រង់​របស់​ស្ត្រី​។​
​ចំណុច​ទី​៣ អ្នករាំ​ពាក់​របាំងមុខ​លើកលែងតែ​តួ​នាង និង សីតា​

3. អ្នករាំ​ត្រូវ​ពាក់​របាំងមុខ​ទាំងអស់​លើកលែងតែ​តួ​នាង និង តួ​នាង​សីតា​។ បើ​និយាយ​ពី សម័យមុន​តួ​នាង​សីតា​ត្រូវ​លាភ​ម្សៅ​ស ប៉ុន្តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ន​តួ​នាង និង នាង​សីតា​ត្រូវបាន​ផាត់មុខ​ស្រស់ស្អាត​។​
​ចំណុច​ទី​៤ អ្នក​សម្តែង​ល្ខោនខោល រាំ​តាម​ពំនូល​របស់​អ្នក​ពោល​

4. អ្នក​សម្តែង​ល្ខោនខោល​គឺ​បញ្ចេញ​ក្បាច់​រាំ​ទៅតាម​អ្នក​ពោល​។ រាល់​ចង្វាក់​នឹង​ក្បាច់​ទាំង អស់​ដែល​អ្នក​សម្តែង​ល្ខោនខោល​រាំ សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​ទៅតាម​ពំនោល​ដែល មាន​សប្បាយ រំភើប ពិបាកចិត្ត ភ័យខ្លាច កាច​សាហាវ​ជាដើម​។ ក្នុងនោះ​មាន​តួអង្គ សំខាន់​ធំៗ​សំខាន់ៗ​៤ ដូចជា តួ​នាង តួ​ព្រះរាម តួ​ហនុមាណ និង តួ​ក្រុងមា​។​
​ចំណុច​ទី​៥ ល្ខោនខោល​សម្តែង​បានតែ​នៅក្នុង​រឿង​រាមកេរ្តិ៍​

5. លោកអ្នក​ប្រហែល​ធ្លាប់​ទស្សនា​ឈុត​ជាច្រើន​នៅពេល​ទស្សនា​ល្ខោនខោល ហើយ ឈុត​ដែលមាន​ការចាប់អារម្មណ៍​សព្វថ្ងៃនេះ គឺ​យាយ​កន្តែរ៉ែ​ទៅ​ថែ​នាង​សេ​ដា​។ ប៉ុន្តែ​ជាក់ស្តែង​ល្ខោន​នេះ​សម្តែង​បានតែ​នៅក្នុង​រឿង​រាម​កេ​រ្ត៍​តែប៉ុណ្ណោះ​។​
​ចំណុច​ទី​៦ ល្ខោនខោល​អាច​រាំ​ជាមួយនឹង​ស្បែក​ធំ​បាន​

6. នាពេល​បច្ចុប្បន្ន​ល្ខោនខោល​ត្រូវបាន​សិល្បៈ​ជំនាន់​ក្រោយ​យកមក​កែច្នៃ​ដែល​អាច​រាំ​បញ្ចូល​គ្នា​បាន​ជាមួយនឹង​ល្ខោនស្បែក​ធំ ដើម្បី​បង្កើត​ភាពរស់រវើក និង ភាព​ទាក់ទាញ​។
​ចំណុច​ទី​៧ រូប​ល្ខោនខោល​ត្រូវបាន​បោះ​ពុ​ម្ភ​លើ​ក្រដាសប្រាក់​ជា​យូរ​មកហើយ​

7. រូប​ល្ខោនខោល​ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា​បោះ​ពុ​ម្ភ​លើ​ក្រដាសប្រាក់​៥០០​រៀល និង​ប្រើប្រាស់​ក្នុង​កំឡុង​ឆ្នាំ​1956 ដល់​ឆ្នាំ​1970​។​
​ទាំងនេះ​គឺជា​៧​ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​ល្ខោនខោល​។
​តើ​អ្នក​គិតថា​នៅមាន​ចំណុច​អ្វី​បន្ថែមទៀត​ដែល​យើង​មិនបាន​ជំរាបជូន​? សូម​ផ្តល់​មតិ​យោល​របស់លោក​អ្នក​មក​វីដេអូ​យើង​៕ ប្រភព STV