៨ខែដើមឆ្នាំនេះ រមណីដ្ឋានអង្គរទទួលបានចំណូលជិត៧៨លានដុល្លារ
សៀមរាប ៖ របាយការណ៍របស់គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១ ខែកញ្ញា នេះ បានបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៨ មានភ្ញៀវទេសចរចំនួន ១.៧៤៤.៧០៤នាក់ បានទិញប័ណ្ណចូលទស្សនារមណី ដ្ឋានអង្គរ កើនឡើង៨,៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទទួលបានប្រាក់ចំណូលចំនួន ៧៨.៧៧៨.២០៨ដុល្លារ កើនឡើង១៣,៧៩ភាគរយ។
របាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់តែក្នុងខែសីហា ឆ្នាំ នេះ មានភ្ញៀវទេសចរជាង២០១.៨៦៥នាក់ ទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលជាង៩.១១៣.៣៤០ដុល្លារ និងបានបរិច្ចាគចំនួនជាង ៤សែនដុល្លារ ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ហើយបើគិតក្នុងរយៈ៨ខែដើមឆ្នាំនេះវិញ គ្រឹះស្ថានអង្គរ បានបរិច្ចាគប្រមាណជាង ៣,៤លានដុល្លារ ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឆ្នាំ២០១៨ នេះ៕