ក្រចេះ៖ នៅរសៀលថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨ អភិបាលស្រុកព្រែកប្រសព្វ លោក សេក ប៊ុនហេង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ មួយកន្លែងឋិតនៅភូមិដីដុះក្រោម ឃុំ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងដកហូតបានដកហូតបាន រួមមាន ៖
១-ម៉ូតូ១២គ្រឿង
២-កៅអីជ័រមួយចំនួន
៣-ជញ្ជើង០១ សំរាប់ថ្លឹងមាន់
៤-អង្រុតចំនួន១២សំរាប់ក្រុងមាន់
៥-តុចំនួន០១
៦-បង្គោលដែកចំនួន១២៧ចានអាប៉ោងចំនួន01
៧-ផ្ទិលគ្របអាប៉ោងចំនួនមួយ និងសម្ភារៈមួយចំនួនផ្សេងទៀតសំរាប់ប្រើប្រាស់នៅក្នុងសង្វៀនមាន់ ចំណែកមនុស្សចូលរួមលេងជាច្រើននាក់បានរត់ព្រោងព្រាតបាត់អស់ខណៈសមត្ថកិច្ចទៅដល់ ដោយមិនបានចាប់ឃាត់ខ្លួនជនណាបានម្នាក់ឡើយ។ ឥវ៉ាន់នៅក្នុងសង្វៀនមាន់ តករូវបានប្រមូល ដុតបំផ្លាញចោលទាំងស្រុងនៅនឹងកន្លែង៕
បង្ក្រាបសង្វៀនជល់មាន់ ចាប់បានតែសម្ភារៈ និងម៉ូតូ១២គ្រឿង