ម្ចាស់​បុរី K.t.H ហៅ បុរី​រស្មី​ដួង​ច​ន្ច កំពុងតែ​ធ្វើ​ឲ្យ​អតិថិជន​អស់ជំនឿ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​ប៉ោយប៉ែត ៖ យោងតាម​ការលើកលើង​របស់​អតិថិជន​មួយចំនួន​ដែល​ទិញ​បុរី​k.t.H ហៅ​បុរី​រស្មី​ដួង​ច​ន្ច័ បាន​បញ្ជាក់ថា ម្ចាស់​បុរី​ខាងលើ​នោះ​មានឈ្មោះ អាំង កៀ​ហេង អតីត​ចៅសង្កាត់​ប៉ោយប៉ែត ដែលមាន​ទីតាំង​ឋិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ពី​អតិថិជន ព្រោះថា ការសន្យា​របស់​ម្ចាស់​បុរី ធ្វើឡើង​ដោយ​គ្មាន​ការ​ទំនុកចិត្ត ហើយ​គ្មាន​កំណត់​ពេលវេលា​ច្បាស់លាស់​ទៅលើ​អតិថិជន​ដែល​កំពុង​លង់ខ្លួន​ទិញ​បុរី​ខាងលើនេះ​។​

អតិថិជន​ដែល​ទិញ​បុរី​បាន​បញ្ជាក់ថា​: ម្ចាស់​បុរី​ខាងលើ​កំពុងតែ​ប្រើ​អំណាច​រំលោភ​លើ​កិច្ចសន្យា​ព្រោះថា ការ​អ្វីមួយ​ដើម្បី​ចង់​ពិភាក្សា គឺ​ម្ចាស់​បុរី​តែងតែ​យក​ពេលវេលា​ណាត់ជួប​ជាមួយ​ពួកគាត់​ជាមួយ​អ្នកទិញ​ជាប់រវល់​គ្មាន​ពេល​ឡើយ​។​ទាំងនេះ​បញ្ជាក់ថា​ម្ចាស់​បុរី K.T.H ហៅ ដួង​ច​ន្ទ័ កំពុងតែ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ជំនឿ​បណ្ដើរៗ ហើយ​បាន​គំរាម​ពួកគាត់​ពេល​ហៅ​ចូលជួប​ម្នាក់​ម្ដងៗ​(​ដោយ​ពោល​ពាក្យ​ថា​)​សួ​ម្បី​តែ​អភិបាលក្រុង​ធ្វើ​អ្វី​គាត់​មិនបាន​ផង ប្ដឹង​ឯណា​ក៏​ប្ដឹងទៅ​។​ពួកគាត់​បន្ថែមថា​:​ការសាងសង់​ផ្ទះ​ដែល​ពួកគាត់​បង់ប្រាក់​មុន​នោះ​មានការ​យឺតយ៉ាវ​ធ្វើ​ពួកគាត់​ខាត់​បង់​ពេលវេលា រក​ចំណូល​ប្រចាំ​ចៃ​ថ្ងៃ មិន​ស្រប​ទៅ​និង​កិច្ចសន្យា ម្យ៉ាង​ពួកគាត់​សួ​ម​ឲ្យ​ម្ចាស់​បុរី​ខាងលើ​បង្កើន​ការសាងសង់​ឲ្យ​ស្រប់​ទៅ និង​កិច្ចសន្យា​រយះពេល​១​ឆ្នាំ ប៉ុន្តែ​កិច្ចសន្យា​ទី​១​នេះ​ឡើងដល់​រយ​:​ពេល​៣​ឆ្នាំ​បែ​ជា​ផ្ទះ​របស់​ពួកគាត់​មិនទាន់​ហើយ បែរ​ទៅជា​បង្ខំ​ឲ្យ​ពួកគាត់​ទទួលយក​កិច្ចសន្យា​ថ្មី លុប​កិច្ចសន្យា​ទី​១​ចោល រួមទាំង​គៀបសង្កត់​ផ្លូវចិត្ត​ចេះតែ​បង្កើត​កិច្ចសន្យា​តាមតែ​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​អតិថិជន​ដែល​ខំ​ចំណាយ​ប្រស​ក់រាប់​ម៉ឺន​ដុល្លា​ដើម្បី​ទិញ​វិឡា​របស់ខ្លួន ហើយ​អតិថិជន​មួយចំនួន​ត្រូវ​ម្ចាស់​បុរី​ដកហូត​ផ្ទះ​យក​វិញ​ខាត់​បង់ប្រាក់​រាប់ពាន់​ដុល្លា នេះ​ដោយសារតែ​គាត់​មានការ​ដាង​សង់​យី​ត​អតិថិជន​មិន​បង់ប្រាក់​ប្រចាំខែ​បែ​ជា​ម្ចាស់​មិន​គោរព​កិច្ច​ដ​ន្យា​ដកហូត​ផ្ទះ​អតិថិជន​ទៅវិញ​។​

​ពួកគាត់​បញ្ជាក់​នៅក្នុង​កិច្ចសន្យា​ទី​១ ចំណី​ដី​មុខ​លំនៅ​ដ្ខា​ន​គាត់​នោះ​មិនបាន​ឲ្យ​ទិញ​ទេ តែ​កិច្ចសន្យា​ទី​២​និង​ទី​៣​គី​តម្រូវ​ឲ្យ​ពួកគាត់​ទិញ​ចុះ​ណី​ផ្លូវ​(​ឌឿងហែម​ផ្ទះ​)​ទៅវិញ​។​ពួកគាត់​សុំអោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លោក​អភិបាលក្រុង​ប៉ោយប៉ែត​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ និង​សុំ​ឲ្យ​ម្ចាស់​បុរី​គោរព​កិច្ចសន្យា​របស់ខ្លួន​។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក អាំង កៀ​ហេង តំណាង​ក្រុមហ៊ុន​ខាងលើ មិនអាច​សុំ​ការបកស្រាយ​បានឡើយ​ព្រោះ​ទូរស័ព្ទ​លោក​មិនអាច​ទទួល​ការហៅ​ចូល​បាន​៕