៨ខែដើមឆ្នាំនេះ កម្ពុជា រកចំណូលពីពន្ធអាករបានជាង១ពាន់៥រយលានដុល្លារ
ភ្នំពេញ ៖ តាមរយៈការប្រមូលពន្ធអាករគ្រប់ប្រភេទ នៅរយៈពេល ៨ខែដើមឆ្នាំ២០១៨ នេះ កម្ពុជា ទទួលបានចំណូលចំនួន ៦.០១៣,២ពាន់លានរៀល ឬប្រមាណជា ១.៥០៣,២៩លានដុល្លារ ស្មើនឹង ៧៨,១៥% នៃផែនការច្បាប់កំណត់។
ដោយឡែក ក្នុងមួយខែសីហា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥៨៧,៦៣ពាន់លានរៀល ឬប្រមាណជា ១៤៦,៩១លានដុល្លារ ស្មើនឹង ៧,៦៤% នៃផែនការច្បាប់ឆ្នាំ២០១៨។
ចំណូលនេះ បើប្រៀបធៀបកាលពីខែសីហា ឆ្នាំមុន ឃើញថា ការប្រមូលពន្ធ-អាករក្នុងខែសីហា ឆ្នាំនេះ កើនឡើងចំនួន ៧៤,២៧ពាន់លានរៀល ឬប្រមាណ ១៨,៥៧លានដុល្លារ កើនបានចំនួន ១៤,៤៧% នៃផែនការ៕