កិច្ចប្រជុំលើកទី៣ ក្រុមសហជីពនឹងទារប្រាក់ឈ្នូលអប្បបរមាន១៩២ដុល្លារ
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា តួលេខដំបូង ដែលគ្រោងលើកយកពិភាក្សាក្នុងកិច្ច ប្រជុំត្រីភាគី នៅថ្ងៃទី១៤ កញ្ញា ខាងមុខ គឺចំនួន២១១,៦៧ដុល្លារ។ប៉ុន្តែក្រោយពីបានប្រជុំច្រើនលើកច្រើនសាររួចមក ក្រុមសហជីពក៏បានសម្រេចយកតួលេខចំនួនត្រឹម ១៩២ដុល្លារវិញ។
សូមរំលឹកថា កិច្ចប្រជុំស្តីពីប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ក្នុងវិស័យកាត់ដេរលើកទី២ បានបញ្ចប់ដោយមិនទទួលបានលទ្ធផលទេ។ សម្រាប់កិច្ចប្រជុំលើកទី៣ខាងមុខនេះ ភាគីតំណាងឲ្យនិយោជក មិនទាន់បង្ហាញចេញនូវតូលេខណាមួយនៅឡើយ ចំណែក ភាគីតំណាងរាជរដ្ឋាភិបាល គ្រោងនឹងលើកយកតួលេខត្រឹមចំនួន ១៧៧ដុល្លារប៉ុណ្ណោះ ដើម្បីធ្វើការចរចាបន្ត៕