សម្តេច ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំអាស៊ានជំនាន់ទី៤ នៅរដ្ឋធានីហាណូយ
ហាណូយ ៖ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ របស់សមាគមអាស៊ាន ចាប់ផ្តើមឡើងនៅថ្ងៃអង្គារទី១១ ខែកញ្ញា នេះ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលរួមដោយមេដឹកនាំក្នុងអាស៊ានជាច្រើនរូប រួមទាំងសម្តេចតេជោ ហ៊ុន សែន ផងដែរ ប៉ុន្តែអវត្តមានប្រធានាធិបតី ហ្វីលី ពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដោយលោកបញ្ជូនតំណាងឲ្យទៅជំនួស។វេទិកាសេដ្ឋកិច្ចដែលមានរយៈពេល ៣ថ្ងៃនេះ នឹងពិភាក្សាស៊ីជម្រៅក្រោមប្រធានបទ «អាស៊ានជំនាន់ទី៤៖ សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មលើកទីបួន»។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងវេទិកានេះ បន្ទាប់ពីត្រឡប់មកពីចូលរួមពិព័រណ៌ពាណិជ្ជកម្ម អាស៊ាន-ចិន លើកទី ១៥ នៅទី ក្រុងណាននិង នៅខេត្តក្វាងស៊ី ប្រទេសចិន៕