គ្រោះមហន្តរាយធម្មជាតិ​ឆ្នាំនេះ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2018 ក+ ក-

​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បង្ហាញថា រយៈ ពេល​៨​ខែ ដើមឆ្នាំ​២០១៨​នេះ គ្រោះធម្មជាតិ​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​១៣៨​នាក់ និង ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥៣​ម៉ឺន​នាក់​ផ្សេងទៀត ត្រូវបាន​រងគ្រោះ និង​រង​ផលប៉ះពាល់​។​

​សូមជម្រាបថា គ្រោះធម្មជាតិ​ទាំងនោះ​មានដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង ទឹកជំនន់​ជា ដើម ដែល​គ្រោះមហន្តរាយ បាន​កើតឡើង​ខុសប្លែក​ពី​ឆ្នាំមុនៗ ពោលគឺ បញ្ហា​ធម្មជាតិ​មានដូចជា​៖ ខ្យល់​កន្ត្រាក់​បានកើត​ឡើង​រហូតដល់​១៦៦​លើក សម្លាប់​មនុស្ស​ចំនួន​៦​នាក់ រន្ទះបាញ់​បាន សម្លាប់ មនុស្ស​ចំនួន​៨៨​នាក់ និង គ្រោះទឹកជំនន់ បានសម្លាប់​មនុស្ស​៤៤​នាក់​៕