តុលាការ​ចាប់ផ្តើម​ស៊ើបសួរ​លោក កឹម សុខា ជាថ្មី​ក្នុង​សំណុំរឿង​ក្បត់ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2018 ក+ ក-

ភ្នំពេញ ៖ ​សាលាឧទ្ធរណ៍​នឹង​បើក​ការពិភាក្សា​ដេញដោល​ជាថ្មីទៀត នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ នេះ​បើតាម​លិខិតអញ្ជើញ​របស់​តុលាការ ផ្ញើ​ទៅកាន់​ក្រុម​មេធាវី​របស់លោក កឹម សុខា កាលពី​សប្ដាហ៍​មុន​ដែល​វិទ្យុ​វាយោ​ទើប​ទទួលបាន​នៅថ្ងៃនេះ​។​

​នេះ​ជាការ​សាកសួ​ដេញដោល​ជាថ្មី ក្រោយ​ក្រោយ​លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដែលជា​ការដោះលែង​ក្រោម​នីតិវិធី​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ខណៈ​លោក​កំពុងស្នាក់នៅ​ក្នុងផ្ទះ​រប​ស់លោក នៅ​ខណ្ឌទួលគោក​៕