សម្តេច​តេ​ជោបញ្ជា​ឲ្យ​ពិនិត្យ​ចំពោះ​អ្នក​ដែល​គ្មាន​រោង​ម៉ាស៊ីន តែ​សុំ​កូតា​នាំចេញ​អង្ករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2018 ក+ ក-

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យ​ឲ្យ​បាន​ហ្មត់ ចត់​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ខ្លះ​ដែល​គ្មាន​រោង​ម៉ាស៊ីនកិនស្រូវ​ទេ ប៉ុ​ន្តេ​សុំ​កូតា​នាំចេញ​អង្ករ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​ពិតប្រាកដ​។ នេះ​បើតាម​សេចក្ដីរាយការណ៍​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​។

​ វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ការសុំ​នាំ​អង្ករ​ទៅ​ចិន កន្លងមក មាន ក្រុមហ៊ុន​ចំនួន​២៤​ប៉ុណ្ណោះ ដែល​ទទួល​ការអនុញ្ញាត​ក្នុងចំណោម​ក្រុមហ៊ុន​ដាក់ពាក្យ​រាប់រយ ហើយ ត្រូវបាន​វាយតម្លៃ​តឹងរ៉ឹង​ពី​ផ្នែក​ភូតគាម​អនាម័យ​ពី​មន្ត្រី​ជំនាញ​របស់​ចិន​។ ឯ​.​ឧ វេ​ង សាខុន ថា ការ នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ចិន​មួយចំនួន គឺ​មិនមែន​នាំចេញ​ដោយ​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ ដោយផ្ទាល់​នោះទេ​៕