​បេក្ខជន​ប្រមាណ​៥០០​នាក់​ហើយ បានដាក់​បណ្តឹង​ជំទាស់​លទ្ធផល​ប្រឡង​បាក់​ឌុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2018 ក+ ក-


​យ៉ាងហោចណាស់​មាន​សិស្ស​ដែល​បាន​ចូល​ប្រឡង​បាក់​ឌុប​កាលពី​ថ្ងៃទី​២០/២១ ខែសីហា ចំនួន ៥០០ នាក់ បាន​ប្ដឹង​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ដើម្បី​ជំទាស់​នឹង​លទ្ធផល​ដែល​ក្រសួង​អប់រំ​បានប្រកាស​នៅក្នុង​ខែកញ្ញា​នេះ ខណៈ​សិស្ស​មួយចំនួនទៀត​កំពុង​បន្ត​ដាក់​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​។​

​ការប្រមូលផ្តុំ​តវ៉ា​របស់​សិស្ស​ទាំងនេះ បាន​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា​មកម្ល៉េះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​អប់រំ​កំពុង​បន្ត​ទទួល​បណ្តឹងតវ៉ា​របស់​សិស្ស និង​បង្កើត​គណៈកម្មការ​កោសល្យវិច័យ​មួយ​ដឹកនាំ​ដោយ ឯ​.​ឧ​. ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដើម្បី ឆ្លើយតប​ជូន​បេក្ខជន និង​សាធារណជន​ឲ្យ​បានដឹង​អំពី​អ្វី​ជា​លទ្ធផល​ដែល​គណៈកម្មការ​រកឃើញ​»៕