ថៃ នឹងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងយូរនៅខែឧសភា ឆ្នាំ២០១៩
ថៃ ៖ មហាក្សត្រថៃ Maha Vajiralongkorn បានឡាយព្រះហស្តលើច្បាប់សំខាន់ៗចំនួនពីរដែលចាំបាច់សម្រាប់ការបោះឆ្នោត ដែលធ្លាបបានពន្យារពេលជាញឹកញាប់។ ច្បាប់ស្ដីការជ្រើសតាំងតំណាងរាស្ត្រ និងការតែងតាំងសមាជិកព្រឹទ្ធសភា ក៏ត្រូវបានចុះក្នុងព្រះរាជកិច្ចនៅថ្ងៃទី១២ ខែ កញ្ញា នេះ រួចហើយដែរ ដែលនឹងចូលធរមាននៅរយៈពេល៩០ថ្ងៃបន្ទាប់ពីឡាយព្រះហស្ត គឺក្នុង អំឡុងខែធ្នូចុឆ្នាំនេះ។
គួរជម្រាបថា បើតាមច្បាប់ថៃ ក្រោយការដាក់ឲ្យអនុវត្តជាផ្លូវការរួច ការបោះឆ្នោតទូទៅមួយ ត្រូវរៀបចំក្នុងអំឡុងពេល១៥០ថ្ងៃក្រោយ មានន័យថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃមានពេលយ៉ាងយូរត្រឹមខែឧសភា ឆ្នាំ២០១៩៕