ឥទ្ធិពលព្យុះទី២២ និងទី២៣ នឹងធ្វើឲ្យភ្លៀងបន្តធ្លាក់រាយប៉ាយនៅទូទាំងកម្ពុជា
ក្រសួងធនធានទឹកឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា នេះ បានប្រកាសពីការព្យាករអាកាស ធាតុថា ឥទ្ធិពលរបស់ព្យុះចំនួនពីរគឺ ព្យះ មង្ឃុត ទី២២ និងព្យុះ បារីចាត ទី២៣ ធ្វើឲ្យមានភ្លៀងបន្តធ្លាក់រាយប៉ាយពីមធ្យម ទៅច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ។
ការព្យាករ បង្ហាញថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំង ប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ដូច្នេះ សូមបងប្អូនប្រជា ពលរដ្ឋដែលមានបំណងធ្វើដំណើរផ្លូវឆ្ងាយ ឬតាមផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕