សំរាមបានគរ ដូចភ្នំ នៅតាមមុខផ្ទះប្រជាពលរដ្ឋ នាភូមិប៉ប្រ៉កខាងជើង
នៅក្នុងតំបន់មួយនាភូមិប៉ប្រ៉កខាងជើង ក្នុងតាមផ្លូវបេតុង សំរាមបានគដូចភ្នំ នៅតាមមុខផ្ទះប្រជាពលរដ្ឋ មិនឃើញមានក្រុមរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ទៅប្រមូលចេញទេ
កន្លែងខ្លះ មួយអាទិត្យ ក្រុមហ៊ុនស៊ិនទ្រី ទៅយកសំរាមតែម្តង ឬពីរដងប៉ុណ្ណោះ ប៉ុន្តែស៊ិនទ្រី យកលុយរាល់ខែ តាមរយៈវិក្កយបត្រ រួមជាមួយវិក្កយបត្រភ្លើង មិនពន្យារពេលនោះឡើយ។
ប្រជាពលរដ្ឋបានស្នើដល់ អាជ្ញាធរសមត្ថកិច្ច ដាក់វិធាន រឹតបន្តឹងដល់ក្រុមហ៊ុនស៊ីនទ្រី ត្រូវតែដាក់កម្លាំង ចុះប្រមូលសំរាមឲ្យទៀងទាត់ បើសិនគ្មានលទ្ធភាពប្រមូលសំរាមឲ្យទៀងទាត់ទេ អាជ្ញា ធរ ភូមិ ឃុំ សង្កាត់ គួរចាត់តាំងកម្លាំងផ្ទាល់ក្នុងមូលដ្ឋាន ដើម្បីប្រមូលសំរាម ហើយយកលុយថ្លៃសេវាជំនួសក្រុមហ៊ុន ស៊ីនទ្រី តែម្តងទៅ៕