រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការចាត់តាំងរៀបចំពិធីគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ នៅថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨»។
សេចក្តីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានឲ្យរៀបចំ នូវពាក្យស្លោក សម្រាប់ ប្រើក្នុងពិធីគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ ផងដែរ។
ក្នុងសេចក្តីណែនាំនេះ ក៏បានតម្រូវឲ្យគ្រប់រដ្ឋបាលខណ្ឌទាំង១២ មន្ទីរ-អង្គភាពជំនាញពាក់ ព័ន្ធជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ អង្គភាពឯកជន និងគ្រប់មូលដ្ឋានទូទាំងរាជធានីភ្នំពេញ ត្រូវចាត់ ចែងផ្សព្វផ្សាយ អនុវត្ដឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមសេច ក្តី ណែនាំនេះ៕