៧ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនឡើងជិត២០%
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៨ នេះ មានការកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។ តួលេខ កើនឡើងនៃទំហំជាទឹកក្នុងរយៈពេលនេះ ប្រមាណ២,៧ពាន់លានដុល្លារស្មើនឹង១៨,៧ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។
បើតាមអគ្គនាយកដ្ឋានគយវៀតណាម បញ្ជាក់ថា ការនាំចេញនាំចូលសរុបរវាង កម្ពុជា និងវៀតណាម នៅឆ្នាំ២០១៤ មានប្រមាណ៣,៣ពាន់លានដុល្លារ, នៅឆ្នាំ២០១៥ មានប្រមាណ៣,៥ ពាន់លានដុល្លារ, និងឆ្នាំ២០១៦ បានថយចុះមកនៅត្រឹមតែ២,៩ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ ការនាំទំនិញពីវៀតណាមចូលមកកម្ពុជា មានទំហំធំជាងការនាំចេញពីកម្ពុជាទៅវៀតណាម៕